កីឡា
ផុល រតនៈ «ការដាក់កីឡាករបរទេសក្នុងលីគបាល់ទះកម្ពុជាជារឿងល្អបំផុត»
កីឡាករ ផុល រតនៈ បានមើលឃើញពីផលវិជ្ជមានដែលអនុញ្ញាតឲ្យមានកីឡាករបរទេសចូលរួមប្រកកួតប្រជែងក្នុងលីគបាល់ទះកំពូលកម្ពុជារដូវកាលដំបូង។

ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជារៀបចំបង្កើតពានរង្វាន់បាល់ទះ «តេជោលីគ»ជាលើកដំបូងដែលមានក្លិបចំនួន៨ចូលរួម។ កីឡាករជម្រើសជាតិកម្ពុជា ផុល រតនៈ របស់ក្លិបបាល់ទះវិសាខា យល់ឃើញថា ការដាក់កីឡាករបរទេសឲ្យចូលរួមគឺមានផលចំណេញច្រើន ដោយសារកីឡាករកម្ពុជាអាចរៀនសូត្របន្ថែមពីកីឡាករបរទេស ការប្រកួតប្រជែងកាន់តែខ្លាំង ហើយគុណភាពកីឡាករកម្ពុជាកាន់តែល្អប្រសើរដែលរួមចំណែកពង្រឹងដល់ក្រុមជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ។

ផុល រតនៈ បានប្រាប់«កម្ពុជាថ្មី»ថា ៖«យើងគួរបើកចិត្តឲ្យទូលាយ ហើយយើងអនុញ្ញាតឲ្យកីឡាករបរទេសចូលលេងបាន ដើម្បីដកស្រង់បទពិសោធពីពួកគាត់វិញ។ យើងអាចមើលឃើញថា ពួកគាត់ល្អត្រង់ណា ហើយចំណុចពិសេសរបស់ពួកគាត់កន្លែងណា។ យើងអាចរៀនសូត្រពីពួកគាត់បាន។ យើងអាចផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក។ អីចឹងយើងទើបអាចអភិវឌ្ឍទៅមុខ។ បើយើងលេងតែយើងខ្មែរសុទ្ធគឺយើងស្គាល់សមត្ថភាពគ្នាអស់ហើយ។ បើមានបរទេសចូលរួមយើងអាចឡើងទៅមួយកម្រិតទៀត»។

ក្នុងរដូវកាលដំបូងនេះក្រុមបាល់ទះខ្លាំងៗមួយចំនួនបាននាំយកកីឡាករបរទេសល្អៗមកពង្រឹងក្រុមក្នុងពានរង្វាន់បាល់ទះ «តេជោលីគ»។ ក្នុងនោះក្រុមបញ្ជាការដ្ឋានអង្គរក្សបាននាំយកកីឡាករឥណ្ឌូណេស៊ី៣រូប ក្រសួងមហាផ្ទៃបាននាំចូលកីឡាករវៀតណាម៣រូប វិសាខាមានកីឡាករគុយបា៣រូប និងក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកីឡាករគុយបា។

កីឡាករ ផុល រតនៈ បានបន្ថែមថា៖«ចំពោះកីឡាករបរទេសដែលមកលេងនៅកម្ពុជាសុទ្ធតែល្អ។ ពួកគាត់សុទ្ធតែធ្លាប់លេងជាមួយខ្ញុំ។ ខ្ញុំធ្លាប់ជាកីឡាករជម្រើសជាតិ អីចឹងពួកយើងធ្លាប់ជួបគ្នា។ ក្រុមបញ្ជាការដ្ឋានអង្គរក្សមានកីឡាករឥណ្ឌូណេស៊ី ក្រសួងមហាផ្ទៃមានកីឡាករវៀតណាម ខ្ញុំសុទ្ធតែធ្លាប់លេងប៉ះពួកគាត់នៅជម្រើសជាតិ»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


