ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា ព្រមាន អ៊ីស្រាអែល ប្រយ័ត្នស៊ីកំផ្លៀង បើស្ថានការណ៍តំបន់ព្រំដែន លីបង់ នៅតែដុតរោល
អ៊ីស្រាអែលនឹងស៊ីកំផ្លៀងរបស់ក្រុមប្រដាប់អាវុធហេសបូឡា ប្រសិនបើការបាញ់បោះគ្នានៅតាមតំបន់ព្រំដែន លីបង់-អ៊ីស្រាអែល នៅតែបន្តបែកផ្កាភ្លើងដូចសព្វថ្ងៃ ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ ខែមករានេះ ។

លោក Naim Qassem ដែលជាមេបញ្ជាការទី ២ របស់ក្រុមប្រដាប់អាវុធហេសបូឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សន្តិភាពនៅតំបន់ព្រំដែននឹងមិនវិលត្រលប់ទៅដូចដើមឡើយ ប្រសិនបើកងកម្លាំងអ៊ីស្រាអែលមិនបញ្ចប់ការសង្គ្រឺតវាយសន្ធាប់របស់ខ្លួននៅតំបន់ហ្គាហ្សាទេនោះ ។
លោក Qassem បានលើកឡើងទៀតថា “សត្រូវត្រូវតែដឹងភាគីខាងយើងប្រុងជើងការរួចជាស្រេច ហើយក៏កំពុងរៀបជើងព្រួលចំពោះភ្លើងសង្គ្រាមដែលផ្ទុះឆេះឡើងមិនចេះមិនចេះហើយផងដែរ ព្រោះឆន្ទៈរបស់យើងគឺដុតបញ្ឆេះបន្ថែមឲ្យមានការលុកលុយគ្មានដែនកំណត់” ។
ការកត់សម្គាល់នេះកើតមានឡើង បន្ទាប់ពីកាសែត Washington Post ចុះផ្សាយដោយដកស្រង់ប្រភពចេញពីអ្នកការទូតលោកខាងលិច និងមន្ត្រីលីបង់ ៣ រូបថា អ៊ីស្រាអែលបានដាក់មុខព្រួញបង្កើនភ្លើងសង្គ្រាមជាមួយក្រុមហេសបូឡានៅចុងខែមករានេះ ។

គួរបញ្ជាក់ថា ការបោះពាក្យសម្ដី និងការបាញ់បោះដាក់គ្នានៅតាមតំបន់ព្រំដែនរវាងលីបង់ និងអ៊ីស្រាអែលផ្ទុះឆេះឡើង ក្រោយការវាយឆ្មក់ដ៏សាហាវរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ តុលា ដោយបានសម្លាប់ប្រជាពលរដ្ឋស៊ីវិលប្រមាណ ១,២០០ នាក់ ។
ជាការឆ្លើយតប អ៊ីស្រាអែលបើកការវាយប្រហារយ៉ាងសន្ធាប់ទាំងតាមផ្លូវអាកាស និងដីគោកទៅលើតំបន់ហ្គាហ្សាដោយបានឆក់យកជីវិតពលរដ្ឋប៉ាឡេស្ទីន ២៤,៧០០ នាក់ និងជាង ៦២,១០០ នាក់រងរបួស ខណៈឈ្លើយសឹកជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


