Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះហាងកាហ្វេនៅខេត្តមួយរបស់ ចិន សម្លាប់មនុស្ស ៣៩ នាក់

បានផុស

នៅ

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៣៩ នាក់បានស្លាប់បាត់បង់ជីវិត និង ៩ នាក់រងរបួស បន្ទាប់ពីមានអគ្គិភ័យឆាបឆេះហាងមួយកន្លែងនៅលើវិថី Tiangongnan ទីក្រុង Xinyu ក្នុងខេត្ត Jiangxi ប្រទេសចិនកាលពីថ្ងៃទី ២៤ ខែមករា ។

បើយោងតាម CCTV បានរាយការណ៍ថា មូលហេតុ​ហេតុនៃអគ្គិភ័យនេះ គឺបណ្ដាលមកពីឆេះហាងកាហ្វេជាន់ក្រោម ទើបបណ្ដាលឲ្យមានការឆេះរាលដាលដល់ជាន់លើជាបន្តបន្ទាប់ ។ បើយោងតាមការចេញផ្សាយរបស់​ Reuters មកដល់ពេលនេះ ក្រុមអ្នកពន្លត់អគ្គីភ័យដែលធ្វើការយ៉ាងសស្រាក់សស្រាំដើម្បី​រុករក និងជួយជនរងគ្រោះត្រូវបានបញ្ជប់ហើយ ។

បន្ទាប់ពីហេតុការណ៍នេះ លោក Xi Jinping ប្រធានាធិបតីប្រទេសនេះបានអំពាវនាវឱ្យមានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះការកើតឡើងញឹកញាប់នៃគ្រោះថ្នាក់ផ្សេងៗ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងស្ថិរភាពសង្គមទាំងមូល ។

គូរបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះកើតឡើងជាញឹកញាប់នៅក្នុងប្រទេសចិនដោយកាល​ពី​ខែ​មុន ​អគ្គិភ័យនៅ​ភោជនីយដ្ឋាន​សាច់​អាំង​មួយ​កន្លែងនៅ​ភាគ​ពាយ័ព្យ​បាន​បណ្តាល​ឲ្យ​មនុស្ស ៣១ នាក់​ស្លាប់ផងដែរ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​រឹតបន្តឹង​នៃ​យុទ្ធនាការ​សុវត្តិភាពទូទាំង​ប្រទេស​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​នៅកន្លែង​ធ្វើការ ៕

​​អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម