ព័ត៌មានជាតិ
បន្ទាន់ រសៀលនេះ កម្ពុជារកឃើញលើកដំបូង អ្នកឆ្លងកូវីដ១៩បំប្លែងខ្លួន លើអ្នកដំណើរ ០៣ នាក់
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្ទាន់មួយ បន្ទាប់ពីរកឃើញករណីមេរោគ កូវីដ១៩ បំប្លែងខ្លួន នៅលើអ្នកដំណើរ ០៣ នាក់នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
អត្តសញ្ញាណអ្នកដំណើរទាំង ០៣ នាក់ ដែលប្រកាសឆ្លងកូវីដបំប្លែងខ្លួនមាន
១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។
២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។
៣. ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយ័ដ្ឋាននៅសណ្ឋាគារសុខា ជាអ្នកដំណើរមកពីប្រទេសចិន ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១។
បច្ចុប្បន្នអ្នកជំងឺទាំង ៣ ត្រូវបានដាក់ឲ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញរួចហើយ។
ក្រសួងសុខាភិបាលបានចេញអំពាវនាវជាថ្មីដល់ពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការការពារ កុំប្រមាថ និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។
ការប្រកាសអំពាវនាវជាថ្មីនេះ ក្រោយសង្កេតឃើញពលរដ្ឋទូទៅហាក់ភ្លេចខ្លួន បន្តការជួបជុំក្នុងពិធីជប់លៀង អាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ ដោយមិនបានអនុវត្តវិធានការការពារតាមការណែនាំ។
ក្រសួងក្រើនរំលឹកថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនេះមានការឆ្លងលឿន និងលក្ខណៈធ្ងន់ធ្ងរ និងកំពុងរាតត្បាតពេញពិភពលោក។ ការមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរ អាចបង្កើហានិភ័យធ្ងន់ធ្ងរ បើមានធ្វេសប្រហែស។
ក្រសួងអំពាវនាវឲ្យពលរដ្ឋទាំងអស់ ត្រូវអនុវត្ត បី កុំ និង បីការពារ ចៀសវាងការកើតមានភាពធ្ងន់ធ្ងរដែលកើតមានឡើង៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី