ព័ត៌មានអន្ដរជាតិ
តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោលការណ៍ ប្រកាសទ្រព្យសម្បត្តិ”
នៅថ្ងៃចន្ទ ទី២៩ ខែមករា អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Daim Zainuddin ត្រូវបានចោទប្រកាន់ពីបទ មិនគោរពតាមសេចក្តីជូនដំណឹងប្រកាសទ្រព្យសម្បត្តិរបស់គាត់ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេស ចំពេលមានការបង្ក្រាបអំពើពុករលួយពាក់ព័ន្ធនឹងឥស្សរជននយោបាយ និងអាជីវកម្មធំៗ។

ទ្រព្យសម្បត្តិសរុបរបស់ លោក Daim Zainuddin ត្រូវបានគេរកឃើញមានដូចជា ក្រុមហ៊ុនចំនួន ៣៨ និងអចលនទ្រព្យចំនួន ២៥ នៅក្នុងទីក្រុង Kuala Lumpur, Selangor, Pahang, Negeri Sembilan, Perak និង Kedah ក៏ដូចជារថយន្តទំនើបៗជាច្រើនរួមមាន រថយន្ត Rolls Royce រថយន្ត Mercedes Benz ចំនួន ៣ គ្រឿង និងរថយន្ត Jaguar ចំនួន ១គ្រឿង។
លោក Daim Zainuddi បច្ចុប្បន្នមានវ័យ ៨៥ឆ្នាំ បានកាន់តំណែងជា រដ្ឋមន្ត្រីហិរញ្ញវត្ថុពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៩១ និងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០១ ។ ហើយគាត់ត្រូវបានគេស្គាល់ច្បាស់ថា ជាមិត្តភក្ដិស្និទស្នាលរបស់អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ដែលបានកាន់អំណាចក្នុងឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ និងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។

នៅព្រឹកថ្ងៃចន្ទ លោក Daim Zainuddi ស្ថិតនៅក្នុងសភាពទ្រុឌទ្រោម អង្គុយលើរទេះរុញ អមជាមួយភរិយារបស់គាត់គឺលោកស្រី Na’imah Abdul Khalid និងសមាជិកសភាម្នាក់ទៀតឈ្មោះ Muar បានបង្ហាញខ្លួននៅក្នុងសាលតុលាការ ។ ហើយលោក Daim Zainuddin ត្រូវបានតុលាការ ចោទប្រកាន់ ពីបទមិនគោរពតាម សេចក្តីជូនដំណឹងប្រកាសទ្រព្យសម្បត្តិ តាមច្បាប់ត្រូវជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ ។ យ៉ាងណាមិញ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី រូបនេះបានបដិសេធមិនទទួលស្គាល់កំហុស និងទាមទារឱ្យមានការកាត់ក្ដី ។
ជាមួយគ្នានេះលោក M Puravalen មេធាវីរបស់ Daim Zainuddi បានស្នើរសុំឱ្យកូនក្ដីរបស់គាត់បាននៅក្រៅឃុំ ដោយយល់ព្រមតម្កល់ទឹកប្រាក់ ៦ម៉ឺនដុល្លារ ក្រោមហេតុផលថា លោក Daim Zainuddi កំពុងមានបញ្ហាសុខភាពដូចជា បញ្ហាតម្រងនោម និងមានជំងឺដាច់សរសៃឈាមខួរក្បាល តិចតួច។

សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីម៉ាឡេស៊ី លោក Anwar Ibrahim កំពុងធ្វើយុទ្ធនាការលើកំណែទម្រង់ថ្មីមួយ ដោយបានប្តេជ្ញាថានឹងដោះស្រាយអំពើពុករលួយកម្រិតខ្ពស់នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពនេះត្រូវបានមហាជនមួយចំនួនរិះគន់ថា លោក Anwar Ibrahim កំពុងប្រើប្រាស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស ដើម្បីកំណត់គោលដៅវាយប្រហារគូប្រជែងនយោបាយរបស់គាត់ ។
បន្ទាប់ពីត្រូវបានចោទប្រកាន់ លោក Daim Zainuddi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋបាលម៉ាឡេស៊ីបច្ចុប្បន្ន កំពុងបំពានអំណាចរបស់ខ្លួន ដោយមិនគោរពកិច្ចសន្យាទាំងអស់នៃកំណែទម្រង់ ។
លោក Daim Zainuddi បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនខ្វល់អំពីជោគវាសនារបស់ខ្ញុំនៅពេលនេះឡើយ សូមលោក Anwar Ibrahim ដាក់បន្ទុកមកលើខ្ញុំចុះ ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភនោះ គឺជោគវាសនាប្រទេសជាតិរបស់ខ្ញុំ » ៕
ដោយ៖ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


