កីឡា
អតីតប្រធានបាល់ទាត់ចិន លោក Xuyuan ត្រូវកាត់ទោសពីបទសូកប៉ាន់
តុលាការប្រជាជនកម្រិតមធ្យម Huangshi ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិននៅថ្ងៃទី៣០ ខែមករានេះ កាត់ទោសអតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan ពីបទស៊ីសំណូក។
បុរសជនជាតិចិនវ័យ ៦៧ឆ្នាំមកពីទីក្រុងស៊ាងហៃ ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតកាលពីខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ “ការរំលោភយ៉ាងធ្ងន់ធ្ងរនៃវិន័យនិងច្បាប់” ទោះបីជាការប្តេជ្ញាចិត្តពីមុនរបស់លោកក្នុងការដោះស្រាយរឿងអាស្រូវពុករលួយនៅក្នុងសមាគមបាល់ទាត់ចិនក៏ដោយ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ លោកត្រូវបានចោទប្រកាន់ពីបទពុករលួយ បន្ទាប់ពីបានសារភាពតាមទូរទស្សន៍ថា លោកបានយកប្រាក់យ៉ាងច្រើនពីអ្នកស្វែងរកតួនាទីណាមួយ។ លោក Chen ដែលត្រូវបានជ្រើសរើសជាប្រធានសមាគមកាលពីខែសីហា ឆ្នាំ២០១៩ បានបង្ហាញខ្លួននៅក្នុងភាពយន្តឯកសារទូរទស្សន៍ដែលអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន Li Tie បានអះអាងថា បានបង់ប្រាក់សំណូកដល់លោក Chen ចំនួនពីរលានយ័ន (ប្រហែល ២៨ម៉ឺនដុល្លារ) ដើម្បីទទួលបានតំណែងកំពូល។
លោក Chen បានសារភាពតាមកញ្ចក់ទូរទស្សន៍ចិន ដោយឆ្លៀតឱកាសសុំទោសចំពោះទង្វើរបស់ខ្លួនថា “អ្នកគាំទ្រអាចទទួលយកការពិតដែលស្ថានភាពបាល់ទាត់របស់ចិនមិនល្អ ប៉ុន្តែពួកគេមិនអាចអត់ទោសអំពើពុករលួយបានទេ”។ វានៅតែត្រូវមើលថាតើលោកនឹងសារភាពកំហុសក្នុងអំឡុងពេលសវនាការដែរឬទេ ដោយសារតែងតែធ្វើសេចក្តីថ្លែងការណ៍ផ្សេងៗគ្នានៅលើកញ្ចក់ទូរទស្សន៍ និងក្នុងដំណើរការតុលាការ។
ភាពយន្តឯកសារដែលជាការឃោសនារបស់រដ្ឋ ដើម្បីបង្ហាញពីការឆ្លើយតបដ៏រឹងមាំរបស់រដ្ឋាភិបាលចិនចំពោះអំពើខុសឆ្គង គឺជាកម្មវិធីដែលមានអ្នកមើលច្រើនបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិនពេញមួយខែមករា។ ទោះជាយ៉ាងណា មានការចោទប្រកាន់ដែលមនុស្សជាច្រើនត្រូវបានបង្ខំឱ្យសារភាព។

ភាពយន្តឯកសារចំនួន៤វគ្គនេះ ផ្តោតលើយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ សមាជិកសភា អ្នកជំនួញ ធនាគារិក និងអតីតប្រធានបាល់ទាត់របស់ចិន ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០១៩។
វគ្គមួយផ្តោតជាពិសេសលើអំពើពុករលួយនៅក្នុងបាល់ទាត់ចិន ដោយពណ៌នាថា វាជាការសម្អាតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ទាំងលោក Chen Xuyuan និងលោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបុរសចិន បានសារភាពថា ពួកគេជាប់ពាក់ព័ន្ធក្នុងគម្រោងសូកប៉ាន់។ គួរកត់សម្គាល់ថា មន្ត្រី និងនាយកប្រតិបត្តិជាន់ខ្ពស់សមាគមបាល់ទាត់ចិន ប្រហែល ១០នាក់ រួមទាំងប្រធាន Chen ត្រូវបានដកចេញពីតំណែង។
ថ្វីបើមានការព្យាយាមជាបណ្តើរៗដើម្បីបង្កើតលីគអាជីពដែលមានការប្រកួតប្រជែងយ៉ាងពិតប្រាកដក៏ដោយ បាល់ទាត់ចិននៅតែឆ្ងាយពីគូប្រជែង។ ទម្រង់លេងរបស់ក្រុមជម្រើសជាតិបានខកចិត្ត ដោយបានឈានដល់ដំណាក់កាលដ៏អាក្រក់បំផុតមិនធ្លាប់មាន។ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល ដោយមិនអាចស៊ុតបញ្ចូលទីគូប្រកួតបានឡើយពោលគឺ ស្មើ ០-០ ជាមួយតាហ្ស៊ីគីស្ថាន និងលីបង់ ហើយបានចាញ់ កាតារ ១-០ នៅប្រកួតចុងក្រោយជើងឯកអាស៊ី AFC Asian Cup ឆ្នាំ២០២៣៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


