ព័ត៌មានអន្ដរជាតិ
FBI ថា ក្រុម Hacker ចិន ដាក់ផ្ទាំងស៊ីបលើហេដ្ឋារចនាសម្ព័ន្ធ អាមេរិក
FBI បាននិយាយថា សហរដ្ឋអាមេរិកបានបើកកិច្ចខិតខំប្រឹងប្រែងដើម្បីបិទក្រុម Hacker ដែលគាំទ្រដោយរដ្ឋចិន ដែលបាននិងកំពុងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗរបស់សហរដ្ឋអាមេរិក ខណៈអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតនៅអាមេរិកក៏ធ្លាប់បានព្រមានដែរថា ចិនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ការរំខានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងករណីមានជម្លោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។

នាយក FBI លោក Christopher Wray បានប្រាប់គណៈកម្មាធិការសភាអាមេរិកកាលពីពេលថ្មីៗនេះថា ខ្លួនបានអនុវត្តយុទ្ធនាការមួយដើម្បីបិទក្រុម “Volt Typhoon” ដែលគាំទ្រដោយប្រទេសចិន កំពុងមានចេតនាដើម្បីបង្ខូចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ។
លោកបានចោទប្រកាន់ថា ក្រុមនោះបានលួចចូលទៅក្នុង Router ដើម្បីចូលប្រើទិន្នន័យលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក ហើយក្រុមនេះបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រព័ន្ធប្រព្រឹត្តកម្មទឹក បណ្តាញអគ្គិសនី ប្រព័ន្ធដឹកជញ្ជូន បំពង់បង្ហូរប្រេង និងឧស្ម័ន ព្រមទាំងបណ្តាញទូរគមនាគមន៍ផងដែរ ក្នុងគោលបំណងធ្វើឲ្យមានភាពវឹកវរ និងបង្កគ្រោះថ្នាក់ដល់ពិភពលោក ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិននៅមិនទាន់ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចិនក៏ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកវិញដែរថា ជាអាណាចក្រនៃក្រុម Hacker ដ៏ធំបំផុតរបស់ពិភពលោក ហើយទីក្រុងប៉េកាំងថែមទាំងបានរិះគន់គណៈកម្មាធិការសភាអាមេរិកស្តីពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបដិសេធរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទាំងអស់ផងដែរ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


