ជីវិតកម្សាន្ដ
ឃ្លាតឆ្ងាយសិល្ប:ច្រើនឆ្នាំតារាកំប្លែងលោកតា សង់ ស៊ីស តើពេលនេះសុខទុក្ខយ៉ាងណាហើយ ?
ទស្សនិកជនបានដឹងហើយថាលោកតា សង់ ស៊ីស គឺជាតារាកំប្លែងជើងចាស់របស់ខ្មែរមួយរូបដែល មានឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលដែលលោកនៅមានសមត្ថភាពកំប្លែង និងសម្តែងលើវិថីសិល្បៈបានគ្រប់ទម្រង់។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយមកលោកតា សង់ស៊ីស ក៏បានធ្លាក់ខ្លួនឈឺរហូតបាត់បង់សមត្ថភាពលើវិស័យសិល្ប:។

ប្រាកដណាស់លោកតា សង់ស៊ីស ក៏ជាសិល្បករខ្មែរម្នាក់ដែលបានធ្វើឱ្យប្រជាជនរាប់លាននាក់មានស្នាមញញឹមតាមរយៈទេពកោសល្យកំប្លុកកំប្លែងរបស់គាត់នាពេលកន្លងមក។ ថ្វីត្បិតបច្ចុប្បន្នគាត់វ័យជរា និងកំពុងមានជំងឺប្រចាំកាយផងនោះតែលោកតាហាក់នៅនឹករលឹកដល់អាជីពសិល្បៈ។ ដោយសារបាត់បង់សមត្ថភាពសិល្ប:ទើបពេលនេះលោកតា សង់ ស៊ីស បានឃ្លាតឆ្ងាយពីអាជីពមួយនេះទាំងស្រុង។
ដោយឡែកបើចាប់អារម្មណ៍អំឡុងពេលមួយរយៈចុងក្រោយនេះឃើញថា បញ្ហាសុខភាពរបស់លោកតា សង់ ស៊ីស ហាក់មានភាពល្អប្រសើរឡើងវិញច្រើន គ្រាន់តែអាជីពសិល្ប:គឺមិនអាចវិលទៅរកការសម្តែងឡើងវិញទេ។ ដោយសារឃើញលោកតាសង់ ស៊ីស មានសុខភាពរឹងមាំទើបកូនៗបានបង្ហាញអារម្មណ៍សប្បាយចិត្តគ្រប់គ្នា។

តួយ៉ាងតារាពហុជំនាញអ្នកនាង សុន ស្រីពេជ្រ ដែលជាកូនស្រីបង្កើតរបស់លោកតា សង់ ស៊ីស ថ្មីៗមុននេះបានបញ្ចេញឃ្លិបវីដេអូខ្លីមួយបង្ហាញពីសកម្មភាពនៃការសប្បាយរីករាយរបស់លោកឪពុកដែលកំពុង នឹងបានប្រឡែងលេងជាមួយចៅៗប្រកបដោយស្នាមញញឹមយ៉ាងកក់ក្តៅ។ កញ្ញា សុន ស្រីពេជ្រ ក៏បានចេញសារខ្លីមួយដែរថា “ចូលថែរក្សាលោកឪពុក អ្នកម្តាយ យើងឲ្យបានល្អ អ្នកស្រលាញ់យើង ស្មោះត្រង់នឹងយើងគឺមានតែលោកទាំងពីរនេះទេ“។

ទោះបីជាយ៉ាងណាក្តីគេនៅតែឃើញអ្នកគាំទ្រ និងមហាជនមួយចំនួនធំបានបង្ហាញការនឹករលឹកចំពោះវីរ:សិល្បករដ៏ឆ្នើមលោកតា សង់ ស៊ីស ខណ:កន្លងមកគឺមានសប្បុរសជនខ្លះក៏បានបន្តការផ្តល់ជាថវិការ ឬជំនួយសម្រាប់តារាជើងចាស់លោកតា សង់ ស៊ីស ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាព ឬថ្នាំពេទ្យជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ