កីឡា
មុនប៉ះគ្នាយប់នេះ អ៊ូបេគីស្ថានមានប្រៀបលើកាតារក្នុងជំនួប១២ដង
ក្រុមបាល់ទាត់ជម្រើសជាតិកាតារត្រូវជួបក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ក្នុងវគ្គ៨ក្រុមចុងក្រោយជើងឯកអាស៊ី AFC Asian Cup នាវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកីឡដ្ឋាន Al Bayt Stadium។

កាតារជាក្រុមម្ចាស់ផ្ទះ និងជាម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់អាចនឹងពិបាកក្នុងការប្រជែងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ដោយប៉ះក្រុមអ៊ូបេគីស្ថាន ដែលកន្លងមកមិនសូវមានលទ្ធផលល្អប្រសើរប៉ុន្មានឡើយ។ ប្រវត្តិជួបគ្នា១២ គិតតាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៨ កាតារទទួលបានជ័យជម្នះតែ៣លើកប៉ុណ្ណោះ ខណៈអ៊ូបគីស្ថានទទួលបានជ័យជម្នះ៩លើក ដែលជាកំណត់ត្រាដ៏ល្អ។

ឆ្លងកាត់ការប្រកួត៣លើកក្នុងវគ្គសំន្សពិន្ទុក្នុងពូលឆ្នាំនេះ ក្រុមកាតារបានឈ្នះទាំង៣ប្រកួត ទទួលបាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល។ ពួកគេបានយកឈ្នះលីបង់ ៣-០, ឈ្នះតាជីគីស្ថាន ១-០ និងឈ្នះចិន ១-០។ វគ្គ១៦ក្រុមចុងក្រោយ កាតារបានយកឈ្នះប៉ាឡេស្ទីន ២-១។
ចំណែក ក្រុមអ៊ូបេគីស្ថាន ៣ប្រកួតនៅវគ្គសំន្សពិន្ទុក្នុងពូល ឈ្នះ១ ស្មើ២ ទទួលបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ ពួកគេបានស្មើស៊ិរី ០-០, ឈ្នះឥណ្ឌា ៣-០ និងស្មើអូស្ត្រាលី ១-១។ នៅវគ្គ១៦ក្រុមចុងក្រោយ អ៊ូបេគីស្ថាន បានយកឈ្នះថៃ ២-១ ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយ។
តាមការលទ្ធផលការប្រកួត៤លើចុងក្រោយរបស់ក្រុមទាំង២ ឃើញថា ពួកគេមានប្រព័ន្ធការពារល្អដូចគ្នា៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


