ព័ត៌មានអន្ដរជាតិ
ឃាត់រថយន្តដឹកក្រពើជិត ៤០០ ក្បាលនៅខេត្ត វៀតណាម ជាប់ព្រំដែន កម្ពុជា
អាជ្ញាធរវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានរកឃើញរថយន្តដឹកសត្វក្រពើជិត ៤០០ ក្បាល និងមានទម្ងន់សរុប ៥ តោននៅក្នុងខេត្ត Dong Thap ភាគខាងត្បូងជាប់ព្រំដែនខេត្តព្រៃវែងរបស់ព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។

រថយន្តដឹកក្រពើមួយគ្រឿងនេះបើកបរដោយបុរសម្នាក់ឈ្មោះ Nguyen Van Luan អាយុ ៣៧ ឆ្នាំ ពោលតាំងតែពីថ្ងៃទី២៤ ខែមករាមកម្ល៉េះ ហើយនៅក្នុងរថយន្តនោះមានក្រពើចំនួន ៣៩១ ក្បាល ខណៈអ្នកបើកបរក៏បានសារភាពដែរថា គាត់បានទិញក្រពើទាំងនេះចេញពីប្រទេសកម្ពុជា ហើយហៀបនឹងលក់វាទៅឲ្យឈ្មួញកណ្ដាល ។
ពាក់ព័ន្ធនឹងបញ្ហានេះ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ប៉ូលិសខេត្ត Dong Thap ក៏បានបើកការស៊ើបអង្កេតលើករណីនេះផងដែរ ថាតើរំលោភលើច្បាប់ស្តីពីការគ្រប់គ្រង និងការការពារសត្វកម្រជិតផុតពូជដែរឬក៏យ៉ាណា ។

ទោះយ៉ាងណា ក៏មានក្រពើមួយចំនួនបានងាប់បាត់ទៅហើយ ហើយក្រពើដែលនៅរស់ត្រូវបានអាជ្ញាធរពាក់ព័ន្ធដឹកយកទៅចិញ្ចឹមនៅក្នុងកសិដ្ឋានមួយកន្លែង និងរង់ចាំនីតិវិធីបន្តទៅលើអ្នកបើកបរ និងអ្នកពាក់ព័ន្ធទាំងអស់ ។
គួរបញ្ជាក់ថា សត្វក្រពើគឺជាទីផ្សារដ៏ត្រូវប៉ាន់មួយនៅក្នុងប្រទេសវៀតណាម ជាពិសេសផលិតផលធ្វើស្បែកក្រពើមានដូចជា កាបូបយួរដៃ កាបូបលុយ ខ្សែក្រវាត់ និងខ្សែនាឡិកា មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវប្រើប្រាស់ក្នុងស្រុក និងបរទេស ខណៈការលក់នៅក្នុងតំបន់ទេសចរណ៍ និងតាមព្រលានយន្តហោះក៏មានការគាំទ្រផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មកដឹង ថ្លៃផាកពិន័យអ្នកបើកបរក្នុងស្ថានភាពស្រវឹង លើសកម្រិតជាតិ អាល់កុលនៅ វៀតណាម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


