ព័ត៌មានអន្ដរជាតិ
មកដឹង ថ្លៃផាកពិន័យអ្នកបើកបរក្នុងស្ថានភាពស្រវឹង លើសកម្រិតជាតិអាល់កុលនៅ វៀតណាម
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ឆ្នាំ២០២៤ ខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក៏បានចេញសារអំពាវនាវឲ្យមានការរឹតបន្តឹងកាន់តែខ្លាំងឡើងបន្ថែមទៀតទៅលើការត្រួតពិនិត្យកម្រិតជាតិអាល់កុល និងចាប់ផាកពិន័យដល់អ្នកបើកបរណាដែលល្មើសច្បាប់ និងស្ថិតក្នុងស្ថានភាពស្រវឹង ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express បានឲ្យដឹងថា ក្រោមច្បាប់បច្ចុប្បន្ន អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងផ្ទុកជាតិអាកុលក្នុងកម្រិត ០.៤០ មិល្លីក្រាមក្នុងមួយលីត្រខ្យល់ នឹងចាប់ផាកពិន័យពី ១,២៩៣ ដុល្លារទៅ ១,៧២៤ ដុល្លារ និងព្យួរអាជ្ញាប័ណ្ណបើកបររយៈពេល ២ ឆ្នាំ ខណៈដែលអ្នកដែលបង្កគ្រោះថ្នាក់ក្នុងពេលស្រវឹងអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប៉ូលិសចរាចរណ៍វៀតណាមក៏បានដាក់ចេញការរឹតបន្តឹង ក៏ដូចជាបង្កើតគោលដៅត្រួតពិនិត្យចល័តបន្ថែមទៀតនៅតាមដងផ្លូវ ជាពិសេសទីតាំងនៅជិតកន្លែងផឹកស៊ី ដើម្បីមើលថាតើមានអ្នកបញ្ជាយានយន្តរូបណាខ្លះបើកបរក្រោមស្ថានភាពស្រវឹង និងលើសកម្រិតជាតិអាល់កុលដែលនឹងត្រូវចាប់ផាកពិន័យ ។

ប៉ូលិសចរាចរណ៍វៀតណាមបានចាប់ផាកពិន័យមនុស្សចំនួន ៧,៧០០ នាក់ពីបទបើកបរក្នុងស្ថានភាពស្រវឹង ពោលកើនឡើង ៦០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងរយៈពេល ៨ ខែចុងក្រោយក្នុងឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ២២២ ករណី ហើយភាគច្រើនបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដែលបណ្តាលឲ្យមនុស្ស ៩៩ នាក់ស្លាប់បាត់បង់ជីវិត និង ១៦៨ នាក់របួស ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស ក៏កំពុងសម្រុកហោះហើរមកទឹកដីស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យ និងជួបជុំក្រុមគ្រួសារផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទេសចរ ចិន នឹងហោះទៅលេង ថៃ ខណៈពលរដ្ឋ កូរ៉េខាងត្បូង ចុះចាយលុយ នៅ វៀតណាម ថ្ងៃចូលឆ្នាំចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


