ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាសឲ្យកងទ័ព ត្រៀមធ្វើសង្គ្រាម
ខណៈពេលស្ថានការណ៍នៅឧបទ្វីបកូរ៉េ មិនមានភាពធូរស្បើយសោះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះ ស្រាប់តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសឲ្យកងទ័ពជើងទឹករបស់ខ្លួន ពង្រឹងកម្លាំងត្រៀមធ្វើសង្គ្រាម។

តាមការចុះផ្សាយរបស់ KCNA នៅថ្ងៃសុក្រទី២ខែកុម្ភៈ, លោក គីម បានប្រកាសបែបនេះ ពេលចុះត្រួតពិនិត្យរោងចក្រផលិតនាវា Nampho នៅឯកំពង់ផែធំមួយ លើឆ្នេរភាគខាងលិច ដើម្បីពិនិត្យការសាងសង់នាវាចម្បាំងថ្មីៗ។
លោក គីម និយាយថា “ការពង្រឹងកម្លាំងទ័ពជើងទឹក បានក្លាយជាបញ្ហាសំខាន់បំផុត ក្នុងការការពារអធិបតេយ្យដែនសមុទ្រ ប្រកបដោយភាពជឿជាក់របស់ប្រទេស និងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្រ្គាមនាពេលនេះ”។
ក្នុងអំឡុងពេលនោះ លោក គីម ក៏ស្តាប់របាយការណ៍សង្ខេបអំពីការសាងសង់នាវាចម្បាំង ស្របតាមផែនការមេរយៈពេលប្រាំឆ្នាំ ដើម្បីពង្រឹងកម្លាំងយោធា ដែលដាក់ចេញក្នុងសមាជបក្សកាលពីខែមករាឆ្នាំ២០២១ផងដែរ។

សេចក្តីប្រកាសរបស់លោក គីម កើតឡើងបន្ទាប់ពី កូរ៉េខាងជើងទើបធ្វើតេស្តមីស៊ីលយុទ្ធសាស្រ្តប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក ដែលមានការត្រួតពិនិត្យផ្ទាល់ពីរូបគាត់។
មីស៊ីលនោះមានឈ្មោះ Pulhwasal-3-31 ហើយក្នុងការធ្វើតេស្ត មីស៊ីលបានហោះលើសមុទ្រនៅភាគខាងកើតប្រទេស និងវាយប្រហារចំគោលដៅលើកោះមួយ។
សូមបញ្ជាក់ មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ដាច់ខាត ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនប្រភេទ ដែលរួមមានប្រព័ន្ធមីស៊ីលផ្លោងដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងយានគ្មានមនុស្សបើកនៅក្រោមទឹកផងដែរ។
កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយអ្នកវិភាគនិយាយថា នាវាមុជទឹកនោះហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីផ្ទុកមីស៊ីលផ្លោង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក