កីឡា
ហ្សកដានី ឬ កូរ៉េខាងត្បូង ឡើងទៅវគ្គផ្ដាច់ព័្រត្រ Asian Cup យប់នេះ?
ក្រុមហ្សកដានីបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឡើងមកដល់វគ្គ៤ក្រុមចុងក្រោយប៉ះក្រុមខ្លាំងកូរ៉េខាងត្បូង ដើម្បីបង្កើតកំណត់ត្រាលើកដំបូងក្នុងការឡើងទៅវគ្គផ្ដាច់ព័ត្រជើងឯកអាស៊ី AFC Asian Cup 2023។

ក្រុមជម្រើសហ្សកដានីកំពុងតែខិតជិតក្នុងការបង្កើតប្រវិត្តសាស្រ្តថ្មី ក្នុងការឡើងទៅដល់វគ្គផ្ដាច់ព័្រត្រជើងឯកអាស៊ី AFC Asian Cup ឆ្នាំ២០២៣ នៅប្រទេសកាតារ។ ហ្សកដានីធ្វើបានល្អមែនទែនតាំងពីវគ្គប្រកួតសំន្សពិន្ទុក្នុងពូល ដោយប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុលេខ៣ និងបានឡើងដល់វគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ៣ល្អបំផុត។
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ហ្សកដានីបានយកឈ្នះក្រុមខ្លាំងអុីរ៉ាក់ក្នុងលទ្ធផល ៣-២ ស្ទើមិនគួរឲ្យជឿ។ បន្ទាប់មកនៅវគ្គ៨ក្រុមចុងក្រោយ ពួកគេបានបន្តឈ្នះតាជីគីស្ថាន ១-០។ នៅវគ្គ៤ក្រុមចុងក្រោយ ហ្សកដានីត្រូវជួបជាមួយក្រុមកូរ៉េខាងត្បូងដែលជាក្រុមនៅក្នុងពូលជាមួយគ្នា។ ការប្រកួតវគ្គសំន្សពិន្ទុក្នុងពូលE កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លទ្ធផលក្រុមទាំង២បានត្រឹមស្មើគ្នា ២-២។
ការប្រកួតវេលាម៉ោង១០យប់នេះ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាកាត់សេចក្ដីថា ក្រុមណានឹងបានឡើងទៅវគ្គផ្ដាច់ព័្រត្រ។ សម្រាប់ប្រវត្តិជួបគ្នា៦លើកទាំងការប្រកួតផ្លូវការ និងមិត្តភាពអន្តរជាតិ ក្រុមហ្សកដានីស្មើ២ ចាញ់៤ ដូច្នេះការជួបកូរ៉េខាងត្បូងជាការងារដ៏លំបាកមួយ។
បើនិយាយពីក្រមជម្រើសជាតិកូរ៉េខាងត្បូងមានបទពិសោធច្រើនក្នុងការប្រកួតវគ្គផ្ដាច់ព័្រត្រពានរង្វាន់ AFC Asian Cup។ ពួកគេធ្លាប់ឈ្នះជើងឯកអាស៊ីនេះ២លើកគឺឆ្នាំ១៩៥៦ និង១៩៦០ ហើយក៏ធ្លាប់ទទួលបានជើងឯករង៤លើកគឺឆ្នាំ១៩៧២ ១៩៨០ ១៩៨៨ និង២០១៥៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


