KPT+
ទីតាំងសោយសុខនឹងធម្មជាតិមួយ លើទឹកដីស្រុករតនមណ្ឌល ហាក់កំបាំងកាយពីទេសចរ
ជាង ៤០គីឡូម៉ែត្រ ពីសាលាខេត្តបាត់ដំបង ស្ទឹងមួយលើទឹកដីស្រុករតនមណ្ឌល ដែលមានទឹករាក់ហើយថ្លាដូចកញ្ចក់ ហូររឹមៗ នៅលើដុំថ្មតូចៗ ជាមួយនឹងទិដ្ឋភាពដ៏ត្រកាល គ្របដណ្តប់ដោយភាពស្ងប់ស្ងាត់ ស្ទឹងរឹម បានក្លាយជាទីសោយសុខដ៏វិសេសបំផុត សម្រាប់ដំណើរកម្សាន្តបែបពិចនិក បោះតង់ ជិះទូក រួមនឹងសកម្មភាពកម្សាន្តផ្សេងទៀត ត្បិតភូមិសាស្ត្រតំបន់នេះ មិនទាន់មានការរៀបចំឱ្យពេញលក្ខណៈជារមណីយដ្ឋានទេសចរណ៍ក៏ដោយ។



ថ្វីបើមានទេសភាពស្រស់ត្រកាល តែទីតាំងទេសចរណ៍ធម្មជាតិមួយនេះ មិនសូវជាមានអ្នកបានស្គាល់ និងមកកម្សាន្តច្រើននោះឡើយ អាចមកពីមិនសូវមានការផ្សព្វផ្សាយ និងកត្តាផ្សេងទៀត។
បើតាមកញ្ញា ជីវ ចរិយា ក្នុងមានជាទេសចរមួយរូប ដែលធ្លាប់បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់នោះ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការធ្វើដំណើរទៅកាន់ទីតាំងធម្មជាតិស្ទឹងរឹម សញ្ញាប្រាប់ផ្លូវ អាចជាបញ្ហាចម្បងមួយដែរ ដោយសារតែទីតាំងផ្លូវចូលជាផ្លូវលំ ដីក្រហម ពិបាកកត់ចំណាំ។ បើនិយាយពីចម្ងាយចូលទៅកាន់តំបន់ធម្មជាតិនោះទៀតសោត គឺមានចម្ងាយគួរសមដែរ ឯទំហំផ្លូវក៏មិនសូវជាធំនោះដែរ។


ពាក់ព័ន្ធនឹងការកម្សាន្តនៅតំបន់នេះដែរលោក ស សុគន្ធ បានរៀបរាប់ថា ដោយសារតែទីនេះ មិនសូវមានអ្នកបានស្គាល់ ទើបមិនសូវអ៊ូអរដូចតំបន់ផ្សេងៗ តែសម្រាប់លោក វាជាកន្លែងពិសេសបំផុត អាចឱ្យលោកចំណាយពេលកម្សាន្តបាន ក្នុងបរិយាកាសមួយមិនស្ងប់ស្ងាត់ពេក ហើយក៏មិនអ៊ូអរពេក។ ម៉្យាងនៅអាចជួលទូកនៅទីនោះ កម្សាន្តតាមដងស្ទឹង និងអាចយកអាហារមកទទួលទានអាហារបានទៀត។
យុវជនរូបនេះ បញ្ជាក់ដែរថា ភាគច្រើនអ្នកដែលមកកម្សាន្តតំបន់នេះ មិនសូវជាមានអ្នកពីចម្ងាយទេ ច្រើនតែអ្នកស្រុកក្បែរតំបន់នេះ ហើយស្គាល់តៗគ្នា។ ឯការធ្វើដំណើរ អាចងាយស្រួលជាង សម្រាប់មធ្យោបាយដោយម៉ូតូ។


គួរជម្រាបថា ស្ទឹងរឹម ជាកន្លែងទេសចរណ៍ធម្មជាតិមួយ លើទឹកដីស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សម្រាប់ការធ្វើដំណើរទៅកាន់តំបន់នេះ ទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ឆ្ពោះមកផ្សារស្តៅ រួចបន្តដំណើរប្រហែល ៥គីឡូម៉េត្រទៀត នឹងឃើញច្រកចូលដែលនៅខាងឆ្វេងដៃ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


