កីឡា
យប់នេះម្ចាស់ផ្ទះកាតារធ្វើការធ្ងន់ប៉ះអ៊ីរ៉ង់ដើម្បីវគ្គផ្ដាច់ព័្រត្រ Asian Cup
វេលាម៉ោង១០យប់នេះជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 ដើម្បីរកជើងខ្លាំងទៅជួបហ្សកដានីនៅវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមម្ចាស់ផ្ទះកាតារ និងក្រុមអុីរ៉ង់ដែលបានក្លាយជាការងារដ៏ធ្ងន់សម្រាប់ម្ចាស់ផ្ទះ។

កាតារទំនងជាជួបការលំបាកខ្លាំងក្នុងការតទល់ជាមួយអុីរ៉ង់ ទោះបីខ្លួនមានប្រៀបក្នុងនាមជាក្រុមម្ចាស់ផ្ទះក៏ដោយ។ ប្រវត្តិជួបគ្នា១៨លើកគិតចាប់តាំងពីឆ្នាំ២០០៤ កាតារធ្លាប់ឈ្នះតែ២ដងប៉ុណ្ណោះ ខណៈអុីរ៉ង់ បានឈ្នះ១១ដង និងស្មើ៥ដង។
កាតារជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ និងជាម្ចាស់ផ្ទះ ដូច្នេះពួកគេពោរពេញដោយកម្លាំងចិត្តពីអ្នកគាំទ្រដើម្បីបោះជំហានទៅវគ្គផ្ដាច់ព្រ័ត្រ។ វគ្គសំន្សពិន្ទុក្នុងពូល កាតារធ្វើបានយ៉ាងល្អ ឆ្លងកាត់៣ប្រកួត បានឈ្នះទាំង៣ប្រកួត ទទួលបាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល។ ពួកគេបានយកឈ្នះលីបង់ ៣-០, ឈ្នះតាជីគីស្ថាន ១-០ និងឈ្នះចិន ១-០។ វគ្គ១៦ក្រុមចុងក្រោយ កាតារបានបន្តយកឈ្នះប៉ាឡេស្ទីន ២-១ ហើយវគ្គ៨ក្រុមចុងក្រោយបានឈ្នះអ៊ូបេគីស្ថាន ដោយការស៊ុតបាល់១១ម៉ែត្រ ៣-២ ក្រោយស្មើគ្នា ១-១។

ចំណែកក អុីរ៉ង់ដែលជាម្ចាស់ជើងឯក៣សម័យកាលក៏មានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ប្រវត្តិជួបគ្នា១៨លើកកន្លងមក ពួកគេមានកំណត់ត្រាល្អជាងកាតារ។
ការប្រកួតសំន្សពិន្ទុក្នុងពូល អុីរ៉ង់ធ្វើបានយ៉ាងល្អដោយបានឈ្នះទាំង៣ប្រកួត ទទួលបាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល ក្នុងនោះយកឈ្នះប៉ាឡេស្ទីន ៤-១, ឈ្នះហុងកុង ១-០ និងអារ៉ាប់រួម ២-១។ វគ្គ១៦ក្រុមចុងក្រោយ ពួកគេបានយកឈ្នះស៊ីរី ៥-៣ ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ១-១ ហើយ វគ្គ៨ក្រុមចុងក្រោយបានឈ្នះ ក្រុមខ្លាំងជប៉ុន ២-១។
អ៉ីរ៉ង់បានឡើងវគ្គផ្តាច់ព្រ័ត្រ៣លើកសម្រាប់ពានរង្វាន់់លំដាប់ទី១អាស៊ីនេះ ហើយបានឈ្នះជើងឯកទាំង៣លើកតែម្តងគឺឆ្នាំ១៩៦៨ ១៩៧២ និង១៩៧៦ ប៉ុន្តែគិតចាប់តាំងពីឆ្នាំ១៩៨០មក ពួកគេធ្វើមិនសូវបានល្អទេដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ដល់ទៅ៥ដង។ ពួកគេនឹងប្រឹងប្រែងដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


