ព័ត៌មានអន្ដរជាតិ
កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ដុតអ្នកប្រឆាំងរបបសឹក ២ រូបទាំងរស់មុខគេឯង
កម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ចងព្យួរក្រុមអ្នកតស៊ូប្រឆាំងនឹងរបបសឹកចំនួន ២ រូបដែលមានអាយុខ្ទង់ ២០ ឆ្នាំទៅនឹងដើមឈើ ហើយដុតពួកគេទាំងរស់យ៉ាងព្រៃផ្សៃនៅមុខគេឯងក្នុងភូមិមួយក្នុងតំបន់ Magwe ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវដ៏អាណោចអាធ័មនេះដែរ ក្រុមតស៊ូប្រឆាំង Yaw Defense Force (YDF) បាននិយាយថា ទាហានរដ្ឋាភិបាលយោធា និងសមាជិកកងជីវពល Pyu Saw Htee ដែលជាបក្ខពួកជាមួយគ្នា គឺជាទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ក៏ដូចជាអំពើយង់ឃ្នងនៅក្នុងភូមិ Myauk Khin Yan នៃក្រុង Gangaw ។
YDF បាននិយាយថា គ្រួសារនីមួយៗនៅក្នុងភូមិត្រូវបានកម្លាំងយោធាបង្ខំឲ្យធ្វើជាសាក្សីនៃការប្រហារជីវិតនេះ ខណៈអត្តសញ្ញាណបុរស ២ នាក់នៅក្នុងសោកនាដកម្មនេះមានឈ្មោះ Phoe Tay និង Thar Htaung គឺជាសមាជិក YDF ដែលកងទ័ពរដ្ឋាភិបាល និងសមាជិកកងជីវពល Pyu Saw Htee ចាប់ខ្លួន អំឡុងពេលប្រតិបត្តិការមួយនៅក្នុងភូមិ Myauk Khin Yan កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីបុរសទាំងពីរនាក់ត្រូវបានបង្ខំឲ្យសារភាពថា ពួកគេគឺជាសមាជិកនៃកងកម្លាំងការពារប្រជាជនក្នុងតំបន់ ហើយកងទ័ពយោធាមីយ៉ាន់ម៉ាថែមទាំងបង្ខំពួកគេឲ្យហៅខ្លួនឯងថាជា “សត្វឆ្កែ” ផងដែរ មុនពេលចាក់សាំងដុតពួកគេទាំងដែលដៃជើងជាប់ច្រវាក់ដែក ។
ចំណែកអ្នកប្រើបណ្ដាញសង្គមជាច្រើនក៏បានបញ្ចេញប្រតិកម្មចំពោះវីដេអូនេះដោយកំហឹងផងដែរ ។ ក្នុងនោះពួកគេបានលើកឡើងថា ភាពអមនុស្សធម៌បែបនេះនឹងធ្វើឲ្យស្មារតីបដិវត្តន៍ប្រឆាំងរបបផ្តាច់ការកាន់តែពុះកញ្ជ្រោលឡើង ខណៈអ្នកផ្សេងទៀតប្រៀបធៀបការប្រព្រឹត្តអំពើដ៏ស្មោគគ្រោករបស់យោធាលើអ្នកជាប់ឃុំជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច គឺជាការរំលោភបំពានលើអ្នកទោសសង្គ្រាម ។
គួរបញ្ជាក់ថា ភូមិនេះត្រូវបានគ្រប់គ្រងដោយកងជីវពល Pyu Saw Htee ដែលស្ថិតក្រោមការដឹកនាំរបស់លោក Hla Swe អតីតសមាជិកសភានៃគណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍ដែលគាំទ្រដោយយោធា ។ កងជីវពលមានឈ្មោះបោះសំឡេង ដោយសារតែអំពើហិង្សាលើជនស៊ីវិល រួមទាំងការបាញ់ផ្លោងចូលទៅក្នុងភូមិ និងកន្លែងផ្សេងទៀតនៅក្បែរនោះ ខណៈនៅខែមីនា ឆ្នាំ ២០២២ ជនស៊ីវិល ២ នាក់ត្រូវបានធ្វើទារុណកម្មរហូតដល់ស្លាប់នៅក្នុងភូមិនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ប៉ូលិសព្រំដែន មីយ៉ាន់ម៉ា ជិត ១០០ នាក់រត់ភៀសខ្លួនទៅប្រទេសជិតខាង គេចពីបាញ់បោះរបស់ក្រុមទ័ពព្រៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


