Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសព្រំដែន មីយ៉ាន់ម៉ា ជិត ១០០ នាក់រត់ភៀសខ្លួនទៅប្រទេសជិតខាង គេចពីបាញ់បោះរបស់ក្រុមទ័ពព្រៃ

បានផុស

នៅ

ទីស្នាក់ការកណ្តាលនៃកងកម្លាំងការពារព្រំដែនរបស់ប្រទេសបង់ក្លាដែសបាននិយាយកាលពីថ្ងៃចន្ទថា ប៉ូលិសព្រំដែនយោធាមីយ៉ាន់ម៉ាជិត ១០០ នាក់បានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាក់ឃីនឆ្លងចូលទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេចពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពអារ៉ាកាន់ ចាប់តាំងតែពីថ្ងៃអាទិត្យមក ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសការពារព្រំដែនរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចំនួន ៩៥ នាក់បានរត់ឆ្លងដែនពីទីក្រុង Maungdaw នៃរដ្ឋរ៉ាក់ឃីនចូលទៅកាន់ស្រុក Bandarban របស់ប្រទេសបង់ក្លាដែស បន្ទាប់ពីផ្ទុះការបាញ់បោះដាក់គ្នាយ៉ាងខ្លាំងក្លា ខណៈកងទ័ពអារ៉ាកាន់ (AA) ក៏បាននឹងកំពុងរុលចូលកាន់តែជ្រៅភាគខាងត្បូងរបស់ប្រទេសផងដែរ ។

បន្ទាប់ពីកម្លាំងប៉ូលិសរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសហើយនោះ កងទ័ពអារ៉ាកាន់បានប្រកាសក្ដោបក្ដាប់ទីស្នាក់ការ Taungpyo Letya និងរឹបអូសបាននូវគ្រាប់រំសេវជាច្រើន ហើយក៏កំពុងព្យាយាមវាយដណ្តើមយកប៉ុស្តិ៍មួយផ្សេងទៀតនៅក្នុងទីក្រុង Maungdaw ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែសលោក Asaduzzaman Khan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា សមាជិកប៉ូលិសការពារព្រំដែនមីយ៉ាន់ម៉ាបានដើររកជំនួយពីបង់ក្លាដែសសម្រាប់ “ការការពារខ្លួន” បន្ទាប់ពីជំរំព្រំដែនមួយចំនួនក្នុងចំណោមជំរំព្រំដែនរបស់ពួកគេ ធ្លាក់ក្រោមកណ្ដាប់ដៃក្រុមឧទ្ទាមទ័ពព្រៃ ខណៈក្រសួងក៏កំពុងពិភាក្សាជាមួយមីយ៉ាន់ម៉ា ដើម្បីបញ្ជូនប៉ូលិសការពារព្រំដែនទាំងនោះត្រឡប់ទៅវិញផងដែរ ។

ប៉ុន្មានខែចុងក្រោយនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែបាក់ទ័ព ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយ​កងទ័ព​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា (MNDAA) និង​កងទ័ព​រំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ បើទោះបីជាទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅ​កណ្ដាប់ដៃក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្តាលដល់មន្ត្រី ដើម្បីត្រៀមអនុវត្តភារកិច្ចរៀងៗខ្លួន

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងការងារ ដាក់ចេញយន្តការមួយចំនួនដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានជាតិ១០ នាទីutes មុន

អគ្គនាយកដ្ឋានពន្ធដារ ធ្វើសិក្ខាសាលាផ្សព្វផ្សាយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីពន្ធដារថ្មីៗ នៅខេត្តសៀមរាប

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ កុំយកលេសស្រឡាញ់បរិស្ថាន ឈ្លៀតកាប់ឈើ ទន្រ្ទានដីព្រៃ បិទបាំងសកម្មភាពខិលខូចរបស់ខ្លួន

នយោបាយ១៣ នាទីutes មុន

រដ្ឋាភិបាលប្រកាសជោគជ័យបន្ថែមទៀតនៃនយោបាយការទូតក្រោយទស្សនៈកិច្ចមេដឹកនាំចិន និងថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ប្រញាប់​ប្រញាល់​​ទៅ​អ៊ុយក្រែន​វិញ​​ទាំង​ដែល​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​មិន​ទាន់​ចប់

Sokha Hotels

ព័ត៌មានពេញនិយម