ព័ត៌មានជាតិ
លោក ហេង សុខគង់៖ រោងចក្រផលិតសម្បកកង់រថយន្តនៅកម្ពុជា ១ថ្ងៃបានជាង៣ម៉ឺនកង់ នាំចេញទៅ ១៨០ប្រទេស
នៅប្រទេសកម្ពុជា បច្ចុប្បន្នមានរោងចក្រផលិតសម្បកកង់រថយន្តចំនួនបួន ក្នុងនោះរោងចក្រដែលមានសង្វាក់ផលិតកម្មធំជាងគេ គឺក្រុមហ៊ុន Sailun នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដែលមានទុនវិនិយោគ ៨០០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហេង សុខគង់ បានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុន Sailun អាចមានសមត្ថភាពផលិតសម្បករថយន្តបានប្រមាណ ៣៥០០០ និងនាំចេញទៅក្រៅប្រទេសបានចំនួន ២៥០០០កង់ ក្នុងមួយថ្ងៃ ដោយនាំចេញទៅចំនួន ១៨០ប្រទេសទូទាំងពិភពលោក។
បើតាមលោក ហេង សុខគង់ ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ១១នៅលើពិភពលោក ជាសម្បកកង់ដែលមានគុណភាពល្អ ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុកប្រមាណ ៣០% ស្មើនឹងជ័រកៅស៊ូប្រមាណជាង ៥០០តោន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ និងជួយដល់ប្រជាកសិករដែលដាំកៅស៊ូផងដែរ។ ក្រៅពីនេះ នៅមានបណ្តារោងចក្រមួយចំនួនទៀត មកពីកូរ៉េ ចិន និងជប៉ុនជាដើម។

រោងចក្រផលិតកង់រថយន្តនេះមានទំហំផ្ទៃដីសរុប ១២០ ហិកតា បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣៥០០ កន្លែង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បានដាក់ឱ្យសម្ពោធផលិតផលសម្បកកង់រថយន្តថ្មីម៉ាក SAILUN ដែលជាផលិតផលថ្មីមួយដំបូងគេនៅកម្ពុជា មានរោងចក្រនៅខេត្តស្វាយរៀង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


