ព័ត៌មានជាតិ
ក្រសួងការងារ ៖ កម្មករក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ បានចូលធ្វើការហើយនៅព្រឹកនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាកម្មករក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ប្រមាណជិត១០០នាក់ ដែលតវ៉ារឿងបើកប្រាក់ឈ្នួលបានចូលធ្វើការវិញហើយនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ការចូលធ្វើការនេះក្រោយមានកិច្ចសម្របសម្រួលភ្លាមៗពីមន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅវេលាម៉ោង៥ ថ្ងៃទី១២ខែកុម្ភៈ ក្រុមហ៊ុនបានដោះស្រាយផ្ទេរប្រាក់ចូលគណនីវីង របស់កម្មករនិយោជិតចំនួន៩០នាក់ ដែលក្រុមហ៊ុនបានជំពាក់តាមកាលកំណាត់រួចរាល់ដែលបានធ្វើឱ្យនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតទាំងអស់បានត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ នេះបើតាមរបាយការណ៍របស់មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញកម្មករនៃក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ដែលមានទីតាំងនៅភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ា ក្រុមហ៊ុនជំពាក់ប្រាក់ឈ្នួលកម្មករនិយោជិតចំនួន៩០នាក់ និងមានការដឹកម៉ាស៊ីនអូតូពន្លាលក្រណាត់មួយគ្រឿងចេញពីរោងចក្រ ដែលជាហេតុធ្វើឱ្យកម្មករជ្រួលច្របល់និងឈរតវ៉ានៅខាងក្រៅរោងចក្រ៕



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


