ជីវិតកម្សាន្ដ
ម៉ា ដូណា លើកទឹកចិត្ត PeyPey Dy ខណៈបុគ្គលមួយមើលមិនឃើញពីគុណសម្បត្តិ
តារារៀមច្បងភេទទី៣ ដូចគ្នាលោក ម៉ា ដូណា បានចេញមកលើកទឹកចិត្តតារាសម្តែងភេទទី៣ PeyPey Dy បន្ទាប់ពីជួបរឿងមិនសប្បាយចិត្តត្រូវគេរិះគន់មិនឲ្យតម្លៃទោះបីលោកព្យាយាមតម្រូវចិត្តមនុស្សនៅជុំវិញខ្លួនយ៉ាងណាក្តី ប៉ុន្តែលទ្ធផលនៅតែទទួលបានការស្តីបន្ទោសទៅវិញ។

បើតាមសម្តីរបស់ PeyPey Dyបានឲ្យដឹងថា ដើមហេតុកើតគឺដោយសារលោកចង់ជួយលើកស្ទួយដល់កសិផលក្នុងស្រុកតាមរយៈការយកផ្លែស្វាយទុំច្នៃលក់នៅលើទីផ្សាដើម្បីជួយកសិករខ្មែរដោយភ្ជាប់ជាមួយពាក្យ “រួមគ្នាបង្កើនទីផ្សារផ្លៃឈើក្នុងស្រុក” ស្រាប់តែមានអ្នកថាលោកយកមុខលក់ចង់បានលុយខ្លួនឯងសោះតែធ្វើដូចខ្លួនឯងអស្ចារ្យទៅវិញ។
តារាភេទទី៣ PeyPey Dy បានលើកឡើងថា ខ្ញុំធ្វើ Passionថាខ្ញុំយករបស់យួនមកលក់ខ្ញុំធ្វើ Straw berryថាខ្ញុំយករបស់ថៃមកលក់ថាខ្ញុំអត់ជួយខ្មែរ អត់ប្រើរបស់ខ្មែរដែលមានស្រាប់ផ្លែឈើក្នុងស្រុកម៉េចមិនច្នៃ ដល់ឥឡូវខ្ញុំត្រៀមធ្វើស្វាយទុំទាំងខ្ញុំចាញ់ក្លិនស្វាយទុំ (អ្នកស្គាល់ខ្ញុំដឹងហើយថាខ្ញុំចាញ់ក្លិនធុរេន និងស្វាយទុំហ្នឹងណាស់)តែខ្ញុំនៅតែធ្វើ សង្ឃឹមថាអាចជាចំណែកមួយជួយដល់ទីផ្សារស្វាយរបស់កសិករខ្មែរ តែចៀសមិនផុតពីការមើលងាយដដែល។

PeyPey Dy បញ្ជាក់ថា “ខ្ញុំផុសរូបស្វាយដោយភ្ជាប់ជាមួយពាក្យថា “រួមគ្នាបង្កើនទីផ្សារផ្លៃឈើក្នុងស្រុកមានអ្នកថាខ្ញុំយកមុខ លក់ចង់បានលុយសោះតែធ្វើដូចខ្លួនឯងអស្ចារ្យខ្ញុំខុសរហូតរាល់ថ្ងៃខ្ញុំលក់ដាច់ធ្វើ មិនទាន់ភ្ញៀវកម៉្មង់ផង ភ្ញៀវចាំរាប់ម៉ោងប៉ុណ្ណឹងក៏ល្មមនឹងបានលុយតើខ្ញុំប្រឹងបន្ថែមស្វាយទុំនេះឲ្យកាន់តែរវល់ធ្វើអី?ច្រើនឆ្នាំហើយដែលគេស្គាល់ខ្ញុំ ច្រើនឆ្នាំហើយដែលខ្ញុំជាខ្ទើយសម្តីមិនល្អដៀលខ្ញុំបំពុលសង្គមក៏មានទាំងដែលកន្លងមកខ្ញុំក៏បានជួយការងារសង្គម”។

PeyPey Dy បានបន្ថែមថា ទោះបីជាមិនបានមើល ឃើញចំណុចល្អរបស់ខ្លួន តើពេលនេះអាចឲ្យលោកចង់ធ្វើរឿងល្អដើម្បីបងប្អូនខ្មែរខ្លះបានអត់?ទោះក្នុងរូបភាពណាមួយក៏ដោយតើលោកពិតជានៅតែជាប់ឈ្មោះជាមនុស្សមិនល្អក្នុងក្រសែភ្នែកមនុស្សមួយចំនួនដដែលមែនទេ?។ ដោយឃើញបែបនេះ ម៉ា ដូណា បានលើកទឹកចិត្តថាត្រូវចាំ Peypey Dy យើងម្នាក់មិនអាចតម្រូវចិត្តមនុស្ស ៧នាក់បានទេ យកជីវិតការងាររកស៊ីខ្លួនយើងទៅរីករាយជាមួយក្រុមការងារយើងវិញកុំដាក់អារម្មណ៍នឹងពពួកដែលមានសេចក្តីច្រណែន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


