សន្តិសុខសង្គម
បង្ហាញមុខជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ និងគាស់សោរផ្ទះ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វេីការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ជាសាធារណៈមុនបញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ពាក់ព័ន្ធបទល្មេីសប្លន់ម៉ូតូ លួច និងគាស់ផ្ទះប្រជាពលរដ្ឋ។

ការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង០៦នាក់ខាងលេីនេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទេីបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់ និងលួចចំនួន០៣ករណីផ្សេងគ្នានៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់០២ករណី និងលួចម៉ូតូ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ ។

លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មុនឈានដល់ការបង្ក្រាបនេះ គឺលោកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលរងការកាប់ប្លន់យកម៉ូតូ លួច និងគាស់ផ្ទះពលរដ្ឋទេីបលោកអធិការសុំការអនុញ្ញាតពីលោកស្នងការរាជធានីភ្នំពេញ ដេីម្បីដាក់កម្លាំងជំនាញធ្វេីការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលេី រួមទាំងវត្ថុតាងជាបន្តបន្ទាប់ដោយទទួលបានជោគជ័យ។

ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យខាងលេីរួច កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វេីការកសាងសុំណុំរឿងបញ្ចូនជនសង្ស័យប្រុសស្រីទាំង០៦នាក់ទៅតុលការដេីម្បីផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


