ព័ត៌មានអន្ដរជាតិ
សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹងតារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ
កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ពី forums បានបញ្ចាក់ថា មហាសេដ្ឋីតៃវ៉ាន់ លោក Alan Yu អាយុ ៦២ ឆ្នាំ ដែលជាស្ថាបនិកហាងកាហ្វេ Lollicup របស់អាមេរិក បានប្តឹងតារាម៉ូដែលអាយុ ២៨ ឆ្នាំម្នាក់ឈ្មោះ Sharon ក្រោមហេតុផលដែលរូបលោកតូចចិត្តនឹងនាង បន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនដើម្បីទាក់ទាញនាង។

យោងតាមរបាយការណ៍ដដែលបានគូសបញ្ចាក់ថា មហាសេដ្ឋីតៃវ៉ាន់ និងតារាម៉ូដែល Sharon បានជួបគ្នាជាលើកដំបូង នៅពេលនាងក្លាយជាទូតសម្រាប់ម៉ាកតែពពុះរបស់គាត់កាលពីឆ្នាំមុន។ លោក Alan បានលង់នឹងសម្រស់នាងរហូតចង់លែងលះប្រពន្ធដើម្បីនាងទៀតផង។ គាត់ក៏បានចំណាយប្រាក់ច្រើនជាង៤.៨ លានដុល្លារសិង្ហបុរី លើឡានទំនើប និងផ្ទះសម្រាប់នាង។
ទោះជាយ៉ាងណាក៏ដោយ Alan បានអះអាងថា Sharon បានចាប់ផ្តើមឃ្លាតឆ្ងាយពីគាត់។ លេសរបស់នាងគឺថានាងមករដូវ។ ពេលនោះលោកមានខឹងសម្បារយ៉ាងខ្លាំង រហូតសម្រេចចិត្តប្ដឹងនាងទាំងនៅតៃវ៉ាន់ និងសហរដ្ឋអាមេរិកពីបទឆបោកគាត់។
ចាប់តាំងពីពេលនោះមក តុលាការកំពូលបានរឹបអូសយកលុយសុទ្ធ , គ្រឿងអលង្ការ និងកាបូបប្រណីតពីផ្ទះរបស់ Sharon។ ក្រោយមក ប៉ូលិសបានរកឃើញសាច់ប្រាក់ចំនួន ២.១ លានដុល្លារសិង្ហបុរី និងរថយន្ត BMW ចំនួន ២.៤៥លានដុល្លារអាមេរិក នៅក្នុងផ្ទះល្វែងរបស់នាង។
ថ្វីបើដូច្នេះក៏ពិតមែន ប៉ុន្តែតារាម៉ូដែល Sharon បានបដិសេធការចោទប្រកាន់នេះ ហើយបានអះអាងថាលោក Alan បានស្ម័គ្រចិត្តផ្តល់របស់របរឲ្យនាង ដើម្បីជាការសុំទោសចំពោះការធ្វើខុស។ មេធាវីរបស់នាងក៏បានអះអាងដែរថា ៤.៨លានដុល្លារសិង្ហបុរី គឺជារបស់ដែល Alan ធ្លាប់បានអង្វរ Sharon ហើយថា គាត់បានផ្តល់អំណោយដល់នាងដោយស្ម័គ្រចិត្ត។

ជាក់ស្តែង គាត់បានប្រាប់ Sharon ថាគាត់នឹងផ្តល់អំណោយដល់នាង ហើយប្រាក់មួយចំនួនត្រូវបានផ្ទេរទៅក្នុងគណនីរបស់នាងនៅថ្ងៃបន្ទាប់។ មេធាវីរបស់ Sharon ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា Alan បានប្រព្រឹត្តខុសចំពោះ Sharon ប៉ុន្តែនាងមិនមានបំណងចង់ប្តឹងគាត់វិញទេ ខណៈដែលឧប្បត្តិហេតុបានកើតឡើងយូរពេក។ ពួកគេបានបញ្ជាក់ជាថ្មីថា លុយនោះជាអំណោយរបស់លោក Alan ហើយនឹងទុកសំណុំរឿងនេះទៅប៉ូលិសតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ដេចថ្មីម៉ាឡេស៊ី ទិញស្លាកលេខរថយន្តមាស ក្នុងតម្លៃ ៣១ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


