Connect with us

ជីវិតកម្សាន្ដ

អតីតចាងហ្វាងផលិតកម្មវត្តភ្នំលោកតា ប្រាក់ សារិន ធ្លាក់ខ្លួនពិការភ្នែក និងមានជំងឺទឹកនោមផ្អែម

បានផុស

នៅ

មហាជន និង​អ្នក​និយម​តាមដាន​វិស័យ​សិល្បៈ​ខ្មែរ​បាន​បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ពីដឹងព័ត៌មានថា អតីតចាងហ្វាងផលិតកម្មវត្តភ្នំលោកតា ប្រាក់ សារិន បច្ចុប្បន្នបាននឹងកំពុងធ្លាក់ខ្លួនពិការភ្នែក និងមានជំងឺទឹកនោមផ្អែម ហើយជីវភាពគ្រួសារក៏ជួបការខ្វះខាតផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសម្ភាសន៍មួយអតីតថៅកែផលិតកម្មលោកតា ប្រាក់ សារិន បានបញ្ជាក់ថា គិតមកដល់ពេលនេះលោកបានធ្លាក់ខ្លួនពិការភ្នែក រយៈពេលជិត ១០ឆ្នាំមកហើយពោលគឺចាប់តាំងពីលោកតាទៅរស់នៅស្រុកកំណើតវិញ។ ម្យ៉ាងទៀតលោកតា ប្រាក់ សារិន ក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយទៀតផង ខណ:កូនស្រីក្រមុំក៏មានជំងឺសរសៃប្រសាទផងដែរ។

ដោយឡែកលោក ហេង ឡុង បានបញ្ជាក់ដែរថា សមាគមមិត្តសិល្បៈ​ស្ម័គ្រចិត្តជួយសង្គម បាន​ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិការមូលនិធិ “សិល្បករចាស់ជរា” ជូនដល់លោកតា ប្រាក់ សារិន អតីតចាង ហ្វាងផលិតកម្មវត្តភ្នំដែលកំពុងមានជំងឺពិការភ្នែក ទឹកនោមផ្អែម និងជីវភាពខ្វះខាត។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង ១ឆ្នាំក្នុង រយៈពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕

អត្ថបទ៖ ចានរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម