ព័ត៌មានជាតិ
ជិត ២ ថ្ងៃ សកម្មភាពកាយថ្មចេញពីទន្លេ ក្នុងស្រុកស្រីសន្ធរ សម្រេចបានជាង ១០ ភាគរយ
នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ អាជ្ញាធរខេត្តកំពង់ចាម បានបន្តចុះពិនិត្យវឌ្ឍនភាព និងចាត់វិធានការផ្លូវច្បាប់លើ ឧកញ៉ា ទន់ ឆៃអ៊ាង ដែលកាយថ្មចូលទន្លេ ខណៈក្រុមការងារម្ចាស់ភាគីដីកំពុងធ្វើសកម្មភាពកាយថ្មចេញពីទន្លេជាបណ្តើរៗ ហើយ។

ជាមួយគ្នានេះដែរ ឧកញ៉ា ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេ សន្យាថា ក្រុមការងាររបស់លោក នឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឱ្យអស់យ៉ាងយូរជាង ១០ថ្ងៃ។ ឧកញ៉ា ទន់ ឆៃអ៊ាង បានអះអាងដូច្នេះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈ ដែលអាជ្ញាធរខេត្តកំពង់ចាម និងមន្ត្រី ជំនញ ចុះធ្វើការត្រួតពិនិត្យ ការធ្វើសកម្មភាពកាយថ្មចេញ និងមន្ត្រីផ្នែកច្បាប់ ក៍បានចុះធ្វើការងារមួយនេះដែរ។

ទន្ទឹមនឹងនេះដែរ ឧកញ៉ា ទន់ ឆៃអ៊ាង បានប្រាប់ឱ្យ អ្នកសារព័ត៌មាន ដឹងទៀតថា ក្រុមការងារលោកនឹងធ្វើសកម្មភាព ទាំងថ្ងៃទាំងយប់ ពោលគឺសម្រុកធ្វើ ២៤ម៉ោងតែម្ដង ដើម្បីឱ្យរួចរាល់មុនថ្ងៃកំណត់ ខណៈបច្ចុប្បន្ននេះ សកម្មភាពកាយថ្ម បានប្រមាណជាង ១០ភាគរយ មកហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦ គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេដែលបានចាក់ថ្ម ចូលកាលពីពេលកន្លងទៅ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


