ព័ត៌មានជាតិ
រដ្ឋបាលស្រុកស្រីសន្ធរជ្រើសរើសវត្តកោះកែវធ្វើសង្ក្រាន្តឆ្នាំថ្មី ខណៈក៏មានពិធីរំលឹកគុណដល់វីរៈកងទ័ពពលី
តាមបណ្តាលវត្តអារាមជាច្រើននៅទូទាំងខេត្តកំពង់ចាម កំពុងមមាញឹកនិងត្រៀមរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្កភាពទាក់ទាញ សប្បាយរីករាយក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

រដ្ឋបាល ស្រុកស្រីសន្ធរ បានជ្រើសយកទីអារាម វត្តកោះកែវ ដែលស្ថិតនៅ ឃុំព្រែកដំបូក ជាកន្លែងសម្រាប់រៀបចំសង្ក្រាន្តដ៍ធំមួយ ខណៈបច្ចុប្បន្ន ព្រះសង្ឃ រួមនឹងគណៈគ្រប់គ្រង វត្ដកោះកែវ មមាញឹក រៀបចំតុបតែងផ្កាផ្ញី ភ្លើងពណ៌ ដំឡើងរោង កន្លែងថតរូបប្លែកៗ និងបានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផងដែរ។
ព្រះអង្គ វិសុទ្ធមុនី រស់ លឹមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគុណខេត្ត និងជាព្រះគ្រូសិរិវិជ្ជាព្រះអនុគុណស្រុកស្រីសន្ធរ និងជាព្រះចៅអធិការវត្តកោះកែវ បានមានសង្ឃដិកាថា ឆ្នាំនេះ រដ្ឋបាល ស្រុកស្រីសន្ធរ បានជ្រើសយកទីអារាមមួយនេះធ្វើសង្ក្រាន្តប្រចាំស្រុក ដោយគណៈកម្មាធិការបានរៀបចំស្តង់ពិរពណ៍ភូមិមួយផលិតផលមួយប្រចាំឃុំនីមួយៗមកតាំងបង្ហាញ និងមានដាក់តាំងនំចំណីអាហារ ដើម្បីដាក់ផ្តល់ជូនអ្នកមកលេងកម្សាន្តសង្ក្រាន្តស្រុកស្រីសន្ធរ ពិសារដោយសេរីផងដែរ។

លើសពីនេះទៀត សង្ក្រាន្តវត្តកោះកែវឆ្នាំនេះ ក៏បានរៀបចំពិធីរំលឹកដឹងគុណដល់វីរៈកងទ័ព ដែលកំពុងឈរការពារទឹកដីនៅតាមព្រំដែន ហើយក៏បានរៀបចំបង្កើតកម្មវិធីសប្បាយៗជាច្រើនដូចជា៖ លេងល្បែងប្រជាប្រិយខ្មែរ ក្នុងរយៈពេល៣ថ្ងៃ នៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
គួរជម្រាបថា គ្រប់បណ្តាវត្តអារាម និងតាមតំបន់រមណីយដ្ឋានទូទាំងខេត្ត ក៏ត្រៀមចំតុបតែងសង្ក្រានឆ្នាំថ្មីនេះ តាមលក្ខណៈតូច ឬធំ ក្នុងន័យបង្កភាពសប្បាយរីករាយ។
ក្នុងនោះដែរ សង្ក្រាន្តឆ្នាំថ្មីក្នុងវត្តកោះកែវ គណៈកម្មាធិការវត្ត រួមជាមួយរដ្ឋបាលស្រុក ក៍បានដាក់តាំងនំអាកោរ តាប៉ែ ពងស្ងោរ ស្វាយ និងនំចំណីអាហារខ្មែរ ជាច្រើនមុខ ដែលបង្ហាញពីផលិតផលតាមបណ្តាភូមិនៅទូទាំងស្រុកស្រីសន្ធរ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅសង្ក្រាន្តវត្តនកោះកែវនេះបានទទួលទានដោយសេរី ពុំមានគិតថ្លៃអ្វីឡើយ និងមានលេងល្បែងប្រជាប្រិយ៍ខ្មែរ ដើម្បីបង្កការកម្សាន្ត និងអភិរក្សល្បែងប្រជាប្រយ៍ខ្មែរផងដូចជា៖ ទាញព្រ័ត វាយក្អម ស្តេចចង់ បោះអង្គុញ ចាប់កូនខ្លែង រាំលេងកម្សាន្ត និងកម្មវិធី សប្បាយៗជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្លែក និងល្អជាងឆ្នាំមុនៗ មិនតែប៉ុណ្ណោះ អាជ្ញាធរ ខេត្ត ក៏ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឱ្យបានល្អក្នុងឱកាសនោះផងដែរ៕




អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


