ព័ត៌មានជាតិ
ថ្ងៃវារៈឡើងស័ក រដ្ឋបាលស្រុកស្រីសន្ធររៀបចំពិធីបំបោលគោ ក្របី សេះ ដែលជាទំនៀមទម្លាប់បុរាណដេីម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
ពិធីបំបោលគោ ក្របី សេះ របស់អ្នកស្រុកស្រីសន្ធរ មានមនុស្សម្នាចូលរួមកម្សាន្តយ៉ាងច្រេីនកុះករ ខណៈនេះជាទំនៀមទម្លាប់របស់អ្នកស្រុក ក្នុងថ្ងៃឡេីងស័ក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

នៅព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកស្រីសន្ធរ បានបង្កេីតព្រឹត្តិការណ៍ការបំបោលក្របី-សេះ និងរទេះគោ ដោយមានចូលរួមពីសំណាក់ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ។ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃចូលឆ្នាំទី៣ ថ្ងៃវារៈឡើងស័ក នៅវត្តបារាយណ៍ព្រះជីវីធំ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ មានការរៀបចំកម្មវិធីបំបោលក្របី-សេះ និងរទេះគោ ដើម្បីថ្វាយដល់ទសបារមីព្រះអង្គបារាយណ៍ព្រះជីវីធំ ដែលជាទំនៀមទម្លាប់របស់អ្នកភូមិតាំងពីបុរាណកាលមក។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ និងក្រុមយុវជនដែលបានចូលរួមកម្សាន្តពិធីបំបោលគោក្របី សេះនេះបានសម្តែងភាពសប្បាយរីករាយ និងសាទរចំពោះអាជ្ញាធរដែលបង្កេីតសប្បាយៗនេះឡេីង ក្នុងន័យថែរក្សាអភិរក្សប្រពៃណីជាតិខ្មែរពីដូនតាមក។

គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងរដ្ឋបាលឃុំបារាយណ៍ ស្រុកស្រីសន្ធរ តែងតែមានរៀបចំកម្មវិធីបំបោលក្របី សេះ និងរទេះគោឡើង ដោយប្រជាពលរដ្ឋក្នុងភូមិណាមានក្របី សេះ គោ គឺអាចយកមកបំបោលពីរ ឬបីជើងក្នុងពេលព្រឹកព្រលឹម រួចក៏ត្រឡប់ទៅផ្ទះវិញជាលក្ខណៈបំបោលថ្វាយទសបារមីព្រះអង្គបារាយណ៍ព្រះជីវធំ តាមប្រពៃណីដូនតាជារៀងរាល់ឆ្នាំ។

ដោយឡែកឆ្នាំនេះ ដោយមានការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ ឲ្យរដ្ឋបាលឃុំបារាយណ៍ សហការជាមួយវត្តរៀបចំកម្មវិធីបំបោលក្របី-សេះ-គោ និងរទេះនេះឡើង ដើម្បីបង្កភាពសប្បាយរីករាយ និងថែរក្សាអភិរក្សទំនៀមទម្លាប់ខ្មែរពីដូន ពោលគឺចង់បង្ហាញដល់កូនចៅជំនាន់ក្រោយឲ្យយល់ដឹងពីវប្បធម៌យេីងនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ឆ្នាំនេះការប្រណាំងក្របី-សេះ-គោ និងរទេះចូលរួមមាន៖ ក្របីមាន១០គូរ,សេះ៥គូរ, រទេះក្របី៣គូរ និងរទេះសេះបីគូរ សរុបក្របីមាន ២៨ក្បាល សេះ១៣ និងគោ៤ក្បាល៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


