សុខភាព
ក្រសួងសុខាភិបាល រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខភាពជនមានពិការភាព
សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ នៃក្រសួង សុខាភិបាល តំណាង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២ បានអញ្ជើញបើកកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសសុខភាពជនមានពិការភាព នៃក្រសួងសុខាភិបាល ដើម្បីរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខភាពជនមានពិការភាព សម្រាប់មូលដ្ឋានសុខាភិបាល។

កិច្ចប្រជុំនេះ រៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងកំណើន នៃចំនួនជនមានពិការភាព ដែលបង្កដោយបញ្ហាផ្សេងៗ រួមមាន កត្តាជំងឺឆ្លងជំងឺមិនឆ្លងរ៉ាំរ៉ៃ កំណើនមនុស្សវ័យចំណាស់ របួសគ្រោះថ្នាក់ផ្សេងៗ រួមទាំងគ្រោះថ្នាក់ចរាចរណ៍។ល។ និងដើម្បីធានាបានការព្យាបាល និងថែទាំ ជនមានពិការភាពប្រកបដោយសមធម៌ ការគោរពសិទ្ធិជនមានពិការភាពទាំងអស់ឱ្យបានល្អ ព្រមទាំងស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព២០៣០ និងដើម្បីធានាថា ”គ្មានប្រជាជនណាម្នាក់ត្រូវបានទុកចោល”។

ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ស្តីពី សុខភាពជនមានពិការភាពក្នុងមូលដ្ឋានសុខាភិបាល នឹងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រី្តកុមារ និងវ័យជំទង់ មនុស្សចាស់ជរា ជនមានពិការភាពតាមរយ:ការពង្រឹង ប្រព័ន្ធភាពធន់នៃប្រព័ន្ធសន្តិសុខ សុខភាព និងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព គ្មានការរើសអើង ក្នុងដំណើរឆ្ពោះទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជានៅដំណាច់ ឆ្នាំ២០៣០។

គួររំលឹកថា គ្រប់កម្មវិធីសុខាភិបាលរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខភាពតាមរយ: ការបង្ការ ការព្យាបាលថែទាំ ការស្តារនិតិសម្បទា ដើម្បីកាត់បន្ថយអត្រាឈឺ អត្រាស្លាប់ និងកាត់បន្ថយអត្រាប្រភេទ និងកម្រិតពិការភាពក្នុងចំណោមប្រជាជន ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាអតិប្បរមា។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិបេឡាជាតិ សន្តិសុខសង្គម អង្គការសុខភាពពិភពលោក ស្ថានទូតប្រទេសអូស្រាលី មូលនិធិគ្លីនតុន និងដៃគូអភិវឌ្ឍដទៃជាច្រើនទៀត។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ និងពិធីបិទក្រោមអធិបតីភាព វេជ្ជបណ្ឌិត កែ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន