ជីវិតកម្សាន្ដ
Taylor Swift ស្នាក់នៅវិឡាប្រណិតលើទឹកដីអូស្ត្រាលី មួយយប់ជិត២ម៉ឺនដុល្លារឯណោះ
តារាចម្រៀងប៉ុបអាមេរិក Taylor Swift ត្រូវបានគេរាយការណ៍ថា នាងចូលស្នាក់ក្នុងផ្ទះវីឡាមួយមានឈ្មោះថា Presidential នៅឯ Crown Towers ក្នុងទីក្រុង Melbourne ដែលជាកន្លែងស្នាក់នៅដ៏ប្រណិតតម្លៃ ១៦,០០០ដុល្លារអាមេរិកក្នុងមួយយប់ នាអំឡុងពេលប្រគំតន្រ្តី The Eras Tour លើទឹកដីនៃប្រទេសអូស្ត្រាលី។

យោងតាមទស្សនាវដ្ដី Hello បានចេញផ្សាយថា ជម្រើសនៃការស្នាក់នៅរបស់តារាប៉ុបរូបនេះ គឺវិឡាមានទំហំ ១១,៧៣៣ ហ្វីតការ៉េ (១,០៩០ ម៉ែត្រការ៉េ) មានបន្ទប់គេងពីរ រួមទាំងបន្ទប់គេងមេដែលមានគ្រែទំហំធំមួយ និងទូដើរចូល។ បន្ទប់គេងទី ២ ត្រូវបានបំពាក់ដោយគ្រែ Queen ពីរ និងបន្ទប់ទឹកថ្មម៉ាប បំពាក់ដោយបន្ទប់ទឹកស្ប៉ា និងផ្កាឈូកដ៏ប្រណិតផងដែរ។
វិឡានេះមានបន្ទប់ទទួលភ្ញៀវធំទូលាយដែលអាចមើលឃើញនូវទេសភាពនៃផ្ទៃមេឃរបស់ទីក្រុងមែលប៊នទាំងមូល តំបន់បរិភោគអាហារដែលបំពាក់ដោយតុម៉ាហូហ្គានីសម្រាប់ប្រាំមួយនាក់ បារស្រាក្រឡុកនៅជាប់គ្នា និងភាពប្រណីតបន្ថែមនៃជណ្ដើរយន្តឯកជន និងសេវាកម្មអ្នកបំរើពិសេស។
ការមកលេងទីក្រុង Melbourne របស់ Swift ត្រូវបានសម្គាល់ដោយការសម្តែងរបស់នាងនៅក្នុងកម្មវិធីលក់ដាច់ចំនួនបីនៅឯ Melbourne Cricket Ground ចាប់ពីថ្ងៃទី ១៦-១៨ ខែកុម្ភៈ ដោយគ្រាន់តែជិះ ១០ នាទីពីកន្លែងស្នាក់នៅដ៏សំបូរបែបរបស់នាង។
ដោយឡែក យោងតាមសារព័ត៌មាន Daily Mail បានគូសបញ្ចាក់ដែរថា ការមកដល់របស់នាងនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី ១៤ ខែកុម្ភៈ ដោយហោះហើរពីកោះ Hawaii តាមយន្តហោះឯកជនរបស់នាង ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិជាមួយនឹងមនុស្សជិត ១,៥០០ នាក់ដែលតាមដានការហោះហើររយៈពេល១២ ម៉ោង ដែលធ្វើឲ្យវាក្លាយជាជើងហោះហើរដែលមានអ្នកមើលច្រើនបំផុតនៅលើពិភពលោកនៅពេលនោះ។

តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះនឹងបន្តដំណើរកម្សាន្តរបស់នាងជាមួយនឹងការសម្តែងចំនួន ៤នៅទីក្រុងស៊ីដនីចាប់ពីថ្ងៃទី ២៣-២៦ ខែកុម្ភៈ មុនពេលនាងចេញទៅសម្តែងទៅកាន់គោលដៅពិភពលោកផ្សេងទៀតរួមមានប្រទេសសិង្ហបុរី បារាំង ចក្រភពអង់គ្លេស និងប្រទេសអាឡឺម៉ង់ ដោយបញ្ចប់នៅប្រទេសកាណាដា នៅថ្ងៃទី ០៨ ខែធ្នូឆ្នាំ២០២៤។
យ៉ាងណាមិញ ដំណើរកម្សាន្តរបស់ Taylor Swift បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ដែលនាំឲ្យមានការសោកស្តាយពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងនាយកប្រតិបត្តិក្រុមហ៊ុន Hyundai Card របស់ប្រទេសកូរ៉េខាងត្បូង ដែលមិនអាចទាញនាងមកចូលទឹកដីរបស់ខ្លួនបានដូចប្រទេសផ្សេងៗ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រន្ទះបាញ់ទីតាំងប្រគំតន្ត្រី Taylor Swift លើទឹកដីអូស្ត្រាលី ដល់ថ្នាក់ជម្លៀសមនុស្សចេញភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


