ព័ត៌មានជាតិ
រដ្ឋាភិបាល បានឧបត្ថម្ភថវិកាដល់ខេត្តជាប់ព្រំដែន សម្រាប់ធ្វើចត្តាឡីស័ក ចំនួន៩៤៨៥លានរៀល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋាភិបាល បានឧបត្ថម្ភថវិកាដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់ធ្វើចត្តាឡីស័កចំនួន៩៤៨៥លានរៀល។

ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការក្រសួងសុខាភិបាលនៅព្រឹកនេះ លោក សាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងនោះរដ្ឋាភិបាលក៏បានផ្ដល់ជាឃីតចំនួន៤៣០០០ឃីត ដែលក្នុងនោះមានកន្ទេល ភួយ សារុង ក្រមា និងមីចំនួន២៤៧០០កេសនិងទឹកបរិសុទ្ធចំនួន៥២០០០ដប។ លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានផ្តល់របបអាហារ ក្នុង១នាក់ចំនួន២ម៉ឺនរៀល ផងដែរ សម្រាប់សម្រួលដល់បងប្អូនពលករធ្វើចត្តាឡីស័ក។ លោករដ្ឋមន្ត្រីបានបន្ថែមថា រហូតមកដល់ពេលនេះ មានពលករខ្មែរបានធ្វើចត្តាឡីស័កចំនួន៣៨៩៤៤នាក់ ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័កចំនួន១១៧៩២នាក់។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ដោយឡែកអ្នកកំពុងធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែនវៀតណាម មានចំនួន២០៤២នាក់ និងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលនិងឧបករណ៍ប្រើប្រាស់ដូចនៅខេត្តជាប់ព្រំដែនកម្ពុជាថៃដែរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលក៏បានត្រៀមថវិកាបម្រុង សម្រាប់ឧបត្ថម្ភដល់ខេត្តជាប់ព្រំដែនសម្រាប់ធ្វើចត្តាឡីស័កចំនួន៤៤៥លានបន្ថែមទៀត ផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសស្វែងរកពលករខ្មែរម្នាក់លួចរត់ចេញពីកន្លែងចត្តាឡីស័ក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


