ព័ត៌មានអន្ដរជាតិ
ពុទ្ធសាសនបណ្ឌិត្យស្នើស៊ើបអង្កេត ក្រោយហាងល្បីមួយនៅថៃ យកព្រះកេសព្រះពុទ្ធច្នៃជាពែងកាហ្វេ
ទំព័រហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យក្នុងប្រទេសថៃ បានបង្ហោះសារជាមួយនឹងរូបថតនៃពែងកាហ្វេព្រះកេសព្រះពុទ្ធដែលត្រូវបានលក់តាមរយៈគេហទំព័រលក់ដ៏ល្បីមួយ និងដាក់ញត្តិទៅការិយាល័យព្រះពុទ្ធសាសនាជាតិ មកត្រួតពិនិត្យជាបន្ទាន់ ដោយចង្អុលបង្ហាញថា នេះគឺជាការប្រមាថព្រះពុទ្ធ មិនមែនជាការគោរពបូជាទេ។
យោងតាមសារព័ត៌មាន thethaiger បានដកស្រង់នូវខ្លឹមសាររបស់ទំព័រដដែលដោយគូសបញ្ជាក់យ៉ាងដូច្នេះថា “សូមបញ្ជូនមកការិយាល័យជាតិនៃព្រះពុទ្ធសាសនា នេះជាការប្រមាថនិងទម្លាក់តម្លៃរូបព្រះពុទ្ធ វាគឺជាឥរិយាបទរបស់មនុស្សដែលចាត់ទុកព្រះពុទ្ធគ្រាន់តែជាគ្រឿងលម្អ និងជាឧបករណ៍សម្រាប់បង្ហាញផលិតផលអាជីវកម្ម ដើម្បីធ្វើឲ្យខ្លួនឯងក្លាយជាអ្នកមាន។ គេមិនចាត់ទុកព្រះពុទ្ធជាអ្នកគោរពតាមបែបនេះឡើយ។ ប្រសិនបើរកឃើញនៅចិន ឬជប៉ុន វាពិបាកក្នុងការហាមប្រាម ប៉ុន្តែនៅប្រទេសថៃគួរតែដោះស្រាយទៅតាមច្បាប់”។
ក្រោយការបង្ហោះពីទំព័រហ្វេសប៊ុករបស់ពុទ្ធសាសនបណ្ឌិត្យថៃមិនបានប៉ុន្មានផង ភ្លាមៗនោះដែរ អ្នកលេងអ៊ីនធឺណិតបានស្រុកបញ្ចេញមតិយ៉ាងច្រើន មនុស្សមួយចំនួនចាត់ទុកថាវាមិនសមរម្យពិតមែន ខណៈអ្នកលេងអ៊ីនធឺណិតមួយចំនួនបានពន្យល់ថា ដើមកំណើតរបស់ផលិតផលនេះគឺមកពីប្រទេសជប៉ុន ឬចិន និងមានទស្សនៈខុសពីប្រទេសថៃ។
ទោះបីជាយ៉ាងណាក៏ដោយ តាមការស៊ើបអង្កេតបន្ថែមទៀត គេបានរកឃើញថា នេះមិនមែនជាលើកទីមួយទេ ដែលព្រះកេសព្រះពុទ្ធត្រូវបានរំលេចលើពែងកាហ្វេ។ ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាសិល្បករសម្រាប់ការលើកកម្ពស់ព្រះពុទ្ធសាសនានៃប្រទេសថៃ បានអំពាវនាវឲ្យនាយកដ្ឋានកិច្ចការសាសនា និងក្រសួងវប្បធម៌ ស្នើជួយថែរក្សាវានិងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ដោយពិចារណាការផ្អាកការចែកចាយ ផលិតផលពែងកាហ្វេដែលបានឃើញបន្ទាន់។
ទន្ទឹមនោះទៀតដែរ ក្រុមប្រឹក្សាសិល្បករបានផ្តល់អនុសាសន៍ដល់អង្គការ ការអនុវត្តព្រះពុទ្ធសាសនាផ្សេងៗ ទាំងសាធារណៈនិងឯកជន ឲ្យចូលរួមក្នុងការត្រួតពិនិត្យព្រឹត្តិការណ៍បែបនេះ ដើម្បីការពារកុំឲ្យវាកើតឡើងម្តងទៀត ដោយស្នើឲ្យមានការផាកពិន័យផ្លូវច្បាប់កាន់តែតឹងរ៉ឹងនិងខ្ពស់ជាង ទាំងអ្នកផលិតនិងអ្នកលក់និងអ្នកបោះពុម្ពផ្សាយ ដែលបន្តធ្វើសកម្មភាពរបស់ពួកគេដែលមិនសមរម្យបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងជំទង់ចិន វ័យ១៦ឆ្នាំ មានដុំសាច់ក្នុងខួរក្បាល ដោយសារតែផឹកទឹក៩លីត្រក្នុងមួយថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន