ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាស ត្រៀមបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ
នៅថ្ងៃពុធទី១៣ខែមីនា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានព្រមានប្រទេសលោកខាងលិចថា រុស្ស៊ីត្រៀមលក្ខណៈបច្ចេកទេសរួចជាស្រេច សម្រាប់សង្គ្រាមនុយក្លេអ៊ែរប្រសិនបើមានការគំរាមកំហែងដល់ភាពជារដ្ឋ អធិបតេយ្យ ឬឯករាជ្យភាពរបស់ខ្លួន ហើយថា ប្រសិនបើអាមេរិកបញ្ជូនទ័ពទៅអ៊ុយក្រែនមែន ខ្លួននឹងចាត់ទុកថានោះជាការបញ្ឆេះសង្រ្គាមហើយ។

ក្នុងការឆ្លើយតបទៅនឹងសំណួរមុនការបោះឆ្នោតថ្ងៃទី១៥ដល់១៧ខែមីនា ដែលថាតើប្រទេសនេះពិតជាត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមនុយក្លេអ៊ែរឬយ៉ាងណានោះ លោកពូទីនប្រាប់ទៅទូរទស្សន៍ Rossiya-1 និងទីភ្នាក់ងារសារព័ត៌មាន RIA ថា សេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរមិនឆាប់ពេកទេ ហើយលោកគិតថាមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ ប៉ុន្តែប្រសិនបើអាមេរិក ដាក់ពង្រាយទ័ពនៅលើទឹកដីរុស្ស៊ីឬទៅអ៊ុយក្រែនមែន ទីក្រុងមូស្គូនឹងចាត់ទុកទង្វើនេះថាជាអន្តរាគមន៍។ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នា ក្នុងសង្គ្រាមនុយក្លេអ៊ែ។
សង្រ្គាមនៅអ៊ុយក្រែន បានបណ្តាលឲ្យទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិច ធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ហើយលោកពូទីន បានព្រមានជាច្រើនដងមកហើយថា លោកខាងលិចកំពុងលលេងបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរហើយ ប្រសិនបើខ្លួនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនមែន។

ការព្រមានរបស់លោកពូទីន កើតឡើងមួយសប្តាហ៍បន្ទាប់ពី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់សាជាថ្មីថា រុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរ តែក្នុងលក្ខខណ្ឌដែលប្រទេសនេះ រងការគំរាមកំហែងប៉ុណ្ណោះ ហើយនៅក្នុងគោលលទ្ធិរបស់ទីក្រុងមូស្គូ ការដាក់ពង្រាយបែបនេះត្រូវបានចាត់ទុកថាជា “អាវុធលាគ្នាជាលើកចុងក្រោយ”។
នៅក្នុងគោលលទ្ធិខាងលើ បានគូសបញ្ជាក់ថា រុស្ស៊ីនឹងបាញ់អាវុធនុយក្លេអ៊ែរសងសឹកវិញ ប្រសិនបើប្រទេសនេះឬសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវគេវាយប្រហារមុន។
នេះមិនមែនជារឿងថ្មីឡើយ ពាក់ព័ន្ធការព្រមានបាញ់នុយក្លេអ៊ែររបស់រុស្ស៊ី តួយ៉ាងដូចជាប៉ុន្មានខែមុន អតីតប្រធានាធិបតីរុស្ស៊ីនិងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Dmitry Medvedev បានគំរាមថា បើទីតាំងបាញ់មីស៊ីលរបស់ខ្លួនរងការវាយប្រហារមែននុយក្លេអ៊ែរនឹងហោះទៅអ៊ុយក្រែនភ្លាម មិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


