សេដ្ឋកិច្ច
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្នុងមួយឆ្នាំៗ ប្រទេសវៀតណាម ត្រូវប្រឈមនឹងការបាត់បង់ដំណាំគិតជាទឹកប្រាក់ជិត៣ពាន់លានដុល្លារអាមេរិក ដោយសារទឹកប្រៃកាន់តែច្រើន បានហូរចូលទៅក្នុងដីបង្កបង្កើនផល។

លទ្ធផលការស្រាវជ្រាវពីក្រសួងបរិស្ថាននិងចុះផ្សាយដោយសារព័ត៌មាន VN Express បានបង្ហាញថា ការខូចខាតគឺប៉ះពាល់ខ្លាំងបំផុត លើតំបន់ដីសណ្ដមេគង្គ ដែលត្រូវបានគេស្គាល់ថាជា “ចានបាយរបស់វៀតណាម” ព្រោះនោះជាប្រភពផ្តល់ស្បៀងអាហារនិងជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់សិបលាននាក់។
របាយការណ៍បន្តថា តាមពិតទៅ ក្នុងរដូវប្រាំង កម្រិតទឹកប្រៃតែងតែហូរចូលតំបន់ដីសណ្តនេះឯង ប៉ុន្តែបច្ចុប្បន្ន វាហូរលឿនជាងធម្មតា ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ ភាពរាំងស្ងួត បម្រែបម្រួលជំនោរ និងកង្វះទឹកសាប។

ការស្រាវជ្រាវនេះទៀតសោតបានរកឃើញថា ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺខេត្ត Ca Mau នៅចុងភាគខាងត្បូង ដែលអាចខាតបង់ប្រាក់ប្រមាណ ៦៦៥លានដុល្លារអាមេរិក ចំណែកខេត្ត Ben Tre អាចប្រឈមនឹងការខាតបង់ប្រហែល៤៧២លានដុល្លារអាមេរិក។
លើសពីនេះ តាមការស្រាវជ្រាវបច្ចុប្បន្ន, ទឹកប្រៃនៅតំបន់ដីសណ្តទន្លេមេគង្គ ក៏ប៉ះពាល់ដល់ដើមឈើហូបផ្លែចំនួន២៩% ដំណាំទូទៅ២៧% និងស្រូវជិត១៤%ផងដែរ ចំណែកឧស្សាហកម្មជលផលត្រូវប៉ះពាល់ចំនួន៣០%។
ជាចុងក្រោយ ការសិក្សាបានគូសបញ្ជាក់ថា តាមការព្យាករ នាពេលអនាគត តំបន់នេះនឹងរងការខាតបង់កាន់តែច្រើន ពោលគឺខាតបង់ទឹកប្រាក់ដល់ទៅរាប់ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម សម្រេចបានសមិទ្ធផលសន្ទស្សន៍អភិវឌ្ឍធនធានមនុស្ស តែខ្វះវិសមភាពយេនឌ័រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


