ព័ត៌មានអន្ដរជាតិ
វៀតណាម សម្រេចបានសមិទ្ធផលសន្ទស្សន៍អភិវឌ្ឍធនធានមនុស្ស តែខ្វះវិសមភាពយេនឌ័រ
ប្រទេសវៀតណាមសម្រេចបានចំណាត់ថ្នាក់ល្អជាប្រទេសមានការអភិវឌ្ឍធនធានមនុស្សខ្ពស់ជាងគេពេញមួយរយៈកាលក្រោយវិបត្តិកូវីដ ១៩ ហើយការអភិវឌ្ឍធនធានមនុស្សនេះដែលនឹងបន្តក្នុងយុទ្ធសាស្រ្តអភិវឌ្ឍរបស់ប្រទេសសមាជិកអាស៊ានមួយនេះ ។ នេះបើតាមការចុះផ្សាយរបស់ Viet Nam News ។

បើតាមលោកស្រី Ramla Khalidi ជាតំណាងអង្គការកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNDP បានប្រកាសរបាយការណ៍ស្តីពីការអភិវឌ្ឍធនធានមនុស្សគិតមកត្រឹមឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ បានឲ្យដឹងថា សន្ទស្សន៍អភិវឌ្ឍធនធានមនុស្សនៅវៀតណាមដែលរាប់ចាប់ពីឆ្នាំ ២០២២ មកគឺមានកម្រិត ០.៧២៦ ជាប់ចំណាត់ថ្នាក់ ១០៧ ក្នុងចំណោមប្រទេស ១៩៣ ។ គួររំឭកដែរថា សន្ទស្សន៍អភិវឌ្ឍធនធានមនុស្សគឺសម្តៅលើ ការសម្រេចបាននូវសុខាមាលភាពមនុស្ស ចំណេះដឹង និងជីវភាពរស់នៅសមរម្យ ។
ចាប់តាំងពីឆ្នាំ ១៩៩០ និងឆ្នាំ ២០២២ សន្ទស្សន៍អភិវឌ្ឍដដែលនៅវៀតណាមបានប្រែប្រួលពី ០.៤៩២ មកដល់០.៧២៦ ដែលបង្ហាញពីការភាពប្រសើរបានដល់ទៅ ៥០ ភាគរយ ខណៈវៀតណាមក៏ស្ថិតក្នុងចំណាត់ថ្នាក់ ៩១ ក្នុងចំណោម ១៦៦ ប្រទេសក្នុងសន្ទស្សន៍វិសមភាពយេនឌ័រ ។

នៅក្នុងឆ្នាំ១៩៩០ UNDP បានដំណើរការកម្មវិធីសន្ទស្សន៍អភិវឌ្ឍធនធានមនុស្សនៅវៀតណាម ដែលពេលនោះប្រទេសក្បែរខាងកម្ពុជាមួយនេះមានចំណាត់ថ្នាក់ការអភិវឌ្ឍកម្រិតទាបនៅឡើយ ប៉ុន្តែពេលនេះវៀតណាមស្ថិតនៅចំណាត់ថ្នាក់ពាក់កណ្តាល ពោលគឺជាកម្រិតមធ្យម ដែលបង្ហាញពីភាពល្អប្រសើរជាប់មករហូតក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសនេះរយៈ ៣០ ឆ្នាំ ។
លោកស្រី Ramla Khalidi បានលើកឡើងថា “វៀតណាមធ្វើបានល្អក្នុងបរិបទជាច្រើន ឧទាហរណ៍ការអប់រំ និងកម្លាំងពលកម្មការងារ។ តែយ៉ាងណា វិសមភាពយេនឌ័រដែលត្រូវការស្ថិរភាពមួយបន្ថែម ដោយសារតែហេតុប្រាក់ខែខ្ពស់តែបុរសប៉ុណ្ណោះ ស្របពេលដែលចំនួនស្រ្តីក៏មានតិចផងដែរក្នុងថ្នាក់ជាអ្នកដឹកនាំទាំងវិស័យឯកជន និងរដ្ឋ” ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


