ព័ត៌មានអន្ដរជាតិ
តើមិត្តភក្តិនៅ អាស៊ី ណាខ្លះផ្ញើសារអបអរលោក ពូទីន ឈ្នះឆ្នោត?
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីជ័យជម្នះទាំងមិនតឹងដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅ ខណៈជ័យជម្នះភ្លូកភ្លូកដីនេះទៀតសោត ក៏មានមិត្តភក្តិបរទេសនៅអាស៊ី ក៏ដូចជានៅតំបន់ផ្សេងទៀត ផ្ញើសារអបអរសាទរដល់ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោក ពូទីន ផងដែរ ។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS បានឲ្យដឹងថា គិតត្រឹមពេលនេះប្រទេសដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ីប្រចាំនៅតំបន់អាស៊ីចំនួន ៣ ប្រទេសហើយដែលបានផ្ញើសារអបអរសាទរការឈ្នះឆ្នោតអាណត្តិថ្មីរបស់លោក ពូទីន ក្នុងនោះរួមមាន មហាមិត្តចិន កូរ៉េខាងជើង និងប្រទេសមីយ៉ាន់ម៉ា ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃចន្ទបានផ្ញើសារអបអរសាទរលោក វ្ល៉ាឌីមៀរ ពូទីន ដែលឈ្នះឆ្នោតជាប្រធានាធិបតីរុស្ស៊ីអាណត្តិថ្មី ។ ក្នុងសារនោះលោក ស៊ី បាននិយាយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនរុស្ស៊ីបានរួបរួមគ្នាជាធ្លុងមួយ ជម្នះលើបញ្ហាប្រឈម និងធ្វើឲ្យមានវឌ្ឍនភាពជាលំដាប់ឆ្ពោះទៅរកការអភិវឌ្ឍន៍ជាតិមាតុភូមិ ។
លោក ស៊ី លើកឡើងទៀតថា ការឈ្នះឆ្នោតអាណត្តិថ្មីរបស់លោក ពូទីន គឺឆ្លុះបញ្ចាំងឲ្យឃើញពេញភ្នែកនូវការគាំទ្រ ក៏ដូចជាការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាជនរុស្ស៊ីទៅលើរូបលោក ជាពិសេសរុស្ស៊ីនឹងធ្វើឲ្យសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ និងការកសាងជាតិក្រោមការដឹកនាំរបស់លោក ពូទីន ។

លោកប្រធានាធិបតីកត់សម្គាល់ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងចិន-រុស្ស៊ី ហើយចិនត្រៀមចិត្តត្រៀមកាយរួចជាស្រេចដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព រឹងមាំ ស្ថិរភាព និងផ្តោតលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ ស្របតាមការសម្របសម្រួលសម្រាប់យុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនទាំងពីរ ។
ចំណែកកូរ៉េខាងជើងក៏មិនឲ្យចាញ់ចិននោះដែរ ពោលលោក គីម ជុងអ៊ុន បានផ្ញើសារអបអរលោក ពូទីន ដែលឈ្នះឆ្នោតបន្តកាន់អំណាចរយៈពេល ៦ ឆ្នាំទៀត ខណៈយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េ KCNA បានឲ្យដឹងថា សារអបអរសាទរដែលសរសេររ៉ាយរ៉ាប់ដោយស្ថានទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូបានធ្លាក់ទៅដល់ដៃក្រសួងការបរទេសរុស្ស៊ីរួចហើយ ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ក៏បានសម្ដែងការអបអរសាទរសម្រាប់ជ័យជម្នះយ៉ាងងាយស្រួលសម្រាប់លោក ពូទីន ជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី ជាពិសេសមីយ៉ាន់ម៉ាគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរនយោបាយការបរទេសរុស្ស៊ី ហើយជ័យជម្នះនេះបង្ហាញពីការគាំទ្រដ៏ពេញនិយមរបស់ប្រជាជនរុស្ស៊ីទៅលើលោក ពូទីន ។
គួរបញ្ជាក់ថា លោក វ្ល៉ាឌីមៀរ ពូទីន ស្ទើរតែប្រាកដចិត្ត ១០០ ភាគរយហើយនឹងឈ្នះឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី (CEC) ប្រកាសថា ប្រធានាធិបតីវ័យ ៧១ ឆ្នាំរូបនេះទទួលបានសំឡេងឆ្នោតគាំទ្រជាង ៨៧ ភាគរយនៃសន្លឹកឆ្នោតបានការចំនួន ៩៩.៤៣ ភាគរយ ខណៈបេក្ខជនប្រជែង ៣ រូបផ្សេងទៀតដូចជា លោក Nikolay Kharitonov មកពីគណបក្សកុម្មុយនិស្តស្ថិតនៅលំដាប់ទី ២ មានសំឡេងគាំទ្រ ៤.៣២ ភាគរយ បន្ទាប់មកគឺលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មីទទួលបានសំឡេង ៣.៧៩ ភាគរយ និងចុងក្រោយគឺបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យសេរី លោក Leonid Slutsky មានសំឡេងគាំទ្រ ៣.១៩ ភាគរយ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ