ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអ៊ីស្រាអែល ជាសាធារណៈ កុំលុកលុយទីក្រុង Rafah ឲ្យសោះ
សហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលខ្លាំងៗជាសាធារណៈ ប្រឆាំងនឹងការលុកលុយទីក្រុង Rafah ដោយនិយាយថា កុំវាយលុកឲ្យសោះ! ប្រតិបត្តិការជើងគោកនៅទីនោះ នឹងបណ្តាលឲ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១៨ខែមីនាថា ត្បិតប្រធានាធិបតីអាមេរិក Joe Biden នៅតែប្តេជ្ញាចិត្ត ចំពោះគោលដៅកម្ចាត់ក្រុមហាម៉ាសក៏ពិតមែន ប៉ុន្តែលោកក៏បានទាក់ទងទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែរថា ការវាយប្រហារដ៏ធំណាមួយនៅ Rafah នឹងក្លាយជា “កំហុស”។
លោក Sullivan និយាយថា “រឿងបែបនោះ នឹងបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ ស្លាប់កាន់តែច្រើន, បង្កជាវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ, ធ្វើឲ្យភាពអនាធិបតេយ្យនៅក្នុងតំបន់ហ្គាហ្សាកាន់តែអាក្រក់ និងនាំឲ្យអ៊ីស្រាអែលកាន់តែឯកោជាអន្តរជាតិបន្ថែមទៀត”។
ស្របពេលជាមួយគ្នានោះដែរ ក្នុងការនិយាយទូរស័ព្ទរវាងលោក Biden និង Netanyahu, ប្រធានាធិបតីអាមេរិក បានស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជូនក្រុមស៊ើបការណ៍សម្ងាត់និងមន្ត្រីយោធា ទៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្តាប់ក្តីកង្វល់ពាក់ព័ន្ធការលុកលុយនៅ Rafah។
ពេញមួយសង្រ្គាម អ៊ីស្រាអែលបានបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីននៅហ្គាហ្សា ត្រូវជម្លៀសទៅភាគខាងត្បូង ពេលដែលខ្លួនវាយលុកនៅភាគខាងជើង។ ដំបូងឡើយ ពលរដ្ឋរាប់ម៉ឺននាក់ បានភៀសទៅភាគកណ្តាលតំបន់នេះ ហើយបន្ទាប់មកក៏បន្តទៅទីក្រុង Khan Younis នាភាគខាងត្បូង ហើយទីបំផុត ពួកគេត្រូវបង្ខំចិត្តភៀសខ្លួនម្តងទៀតទៅកាន់ទីក្រុង Rafah ដែលស្ថិតនៅជាប់ព្រំដែនអេហ្ស៊ីប។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនប្រជាជនរបស់ Rafah បានកើនឡើងដល់ជាង១.៥លាននាក់ទៅហើយ ពោលគឺកើនឡើងពីប្រហែល ៣០០ ០០០នាក់មុនពេលសង្គ្រាមផ្ទុះ។
យ៉ាងណា មួយលើកជាពីរលើក មេដឹកនាំអ៊ីស្រាអែលបានបង្ហាញចេតនា លុកលុយទីក្រុង Rafah ដែលបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ជំនួយមនុស្សធម៌ ចូលមកតាមព្រំដែនអេហ្ស៊ីប ប៉ុន្តែអ្នកជំនាញអង្គការសហប្រជាជាតិបានព្រមានពីគ្រោះទុរ្ភិក្សនៅក្នុងទឹកដីនេះ ហើយបណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលនៅអឺរ៉ុបផងដែរនោះ បានព្រមានប្រទេសនេះ កុំឲ្យវាយលុកទីក្រុង Rafah ឲ្យសោះ។
សូមបញ្ជាក់ជាថ្មី យោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣១ ០០០ នាក់ហើយនៅតំបន់ហ្គាហ្សា ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារដ៏សាហាវនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងតិច ១ ១០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហេសបូឡា ប្រាប់ អ៊ីរ៉ង់ ថា ត្រឹម អ៊ីស្រាអែល ខ្លួនច្បាំងតែម្នាក់ឯងក៏បាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


