ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃ កម្លាំងនគរបាល បង្ក្រាបបទល្មើសចម្រុះបាន៣៩ករណី ឃាត់ខ្លួនជិត១០០នាក់
អនុវត្តតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺត្រឹមមួយថ្ងៃ ពោល គឺនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅ៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំង៣៩ករណីនេះ គឺមានករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់ ដែលរួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី។ លោក បញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌនេះ បានកើតឡើងក្នុងភូមិសាស្ត្ររាជធានីខេត្តចំនួន៩ គឺភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ តាកែវ ព្រៃវែង ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តបាត់ដំបង។
ចំណែកករណីគ្រឿងញៀន ត្រូវបានអ្នកនាំពាក្យរងរូបនេះ បញ្ជាក់ឱ្យដឹងថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៩ករណី ឃាត់ខ្លួនបាន៣៨នាក់ និងរឹបអូសសារធាតុគ្រឿងញៀនចំនួន២គីឡូក្រាម និង ១២៦,៩១ក្រាម ដែលក្នុងនោះ កញ្ឆាក្រៀម០,៥០ក្រាម និងគីមីផ្សំ១៩០,២៤ក្រាម។ ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត ដោយមានការចូលរួមបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ លោក បញ្ជាក់ថា នៅរាជធានីភ្នំពេញ នគរបាលបានបង្ក្រាបការជួញដូរគ្រឿងញៀនបាន២គីឡូក្រាម និង០,៩៨ក្រាម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៦នាក់។

ចំពោះសកម្មភាពក្មេងទំនើងវិញ លោក ទូច សុខៈ បញ្ជាក់ថា នគរបាលជាតិ បង្ក្រាបបាន៨ករណី ឃាត់ខ្លួន១៦នាក់ ដែលនៅរាជធានីភ្នំពេញចំនួន៦ករណី ឃាត់ខ្លួន១២នាក់ ខេត្តកណ្ដាល១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ១ករណី ឃាត់ខ្លួន១នាក់។ នៅថ្ងៃដដែលនេះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តកំពតចំនួន១ករណី ឃាត់ខ្លួន១នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់វិធានការរដ្ឋបាល ពោល គឺអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្ត៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


