ព័ត៌មានជាតិ
ក្រសួងការងារ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី ៣០ ខែមីនា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករ-និយោជិតនៃរោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២៤ ខែមីនានេះ បានឲ្យដឹងថា ដោយសារឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ធ្វើឲ្យរោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញ ក្នុងពេលឆាប់ៗបានឡើយ។ ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារ ឡើងវិញ រោងចក្រ បានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឲ្យកិច្ចសន្យាការងាររបស់កម្មករ-និយោជិតទាំងអស់ ត្រូវបានរំលាយផងដែរ។
កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោះអញ្ជើញតំណាងរោងចក្រមកជួបពិភាក្សា អំពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ជូនកម្មករ-និយោជិត។ ជាលទ្ធផល បើទោះបីរោងចក្រកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រនឹងផ្តល់អាទិភាពខិតខំស្វែងរកថវិកា ពីប្រភពនានា មកបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សងៗ ជូនកម្មករ-និយោជិត ស្របទៅតាមច្បាប់ ស្តីពី ការងារឲ្យបានមុនគេ។
ដោយហេតុថា រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយកម្មករ-និយោជិតប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC)។ ដូច្នេះ កម្មករ-និយោជិត នឹងទទួលបានចំនួន ៣ចំណុច ដូចខាងក្រោម៖
១. ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ (មាត្រា១១៦)
២. ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)
៣. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% (មាត្រា៧៣)
ក្រសួងការងារ បានជម្រាបជូនដល់កម្មករ-និយោជិតអញ្ជើញទៅសាលាស្រុកអង្គស្នួល ដែលស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ និង ៣០នាទីព្រឹកតទៅ ទៅតាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងនឹងបិទផ្សាយនៅ សាលាស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ មុនបើកប្រាក់។ ដើម្បីអាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗបាន កម្មករ-និយោជិត យកមកជាមួយនូវឯកសារដូចខាងក្រោម៖
១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


