ព័ត៌មានជាតិ
ដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត បន្តវឌ្ឍនភាពសម្រេចលទ្ធផលជាជំហានៗ
ដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលចាយទុនវិនិយោគជាងមួយពាន់លានដុល្លារ នៅតែបន្តវឌ្ឍនភាពបោះជំហានទៅមុខ។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃពុធម្សិលមិញនេះ។

លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន
លោក ផន រឹម បានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ របស់កម្ពុជា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នគម្រោងសាងសង់ស្ថិតនៅក្នុងដំណើរនីតិវិធីជាច្រើន និងសម្រេចលទ្ធផលបាន ០,០៨ ភាគរយ ក្នុងគម្រោងត្រូវបញ្ចប់ការសាងសង់រយៈពេល ៤៨ ខែ។

ផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាយទឹកប្រាក់វិនិយោគប្រមាណ ១.៣៦៧ លានដុល្លារអាមេរិក ដែលទីតាំងនៃខ្សែផ្លូវគឺចាប់ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល និងទៅដល់ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា វៀតណាម។ ក្នុងគម្រោងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅស្រុកកៀនស្វាយ ដែលគ្រោងចាយថវិកាប្រមាណ ២៣២,៥៨ លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។
ទាក់ទងដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម អះអាងថា សម្រេចបានលទ្ធផលមួយចំនួនផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញបាវិត សាងសង់ក្រោមទម្រង់វិនិយោគ BOT។ តាមរយៈគម្រោងផ្លូវមួយខ្សែនេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងភាពប្រទាក់ក្រឡាគ្នាជាមួយបណ្ដាញខ្សែផ្លូវផ្សេងៗទៀត។ នេះបើតាមលោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
លោកបន្តថា ខ្សែផ្លូវនេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែមនូវផ្លូវអាស៊ាន HighWay ដែលនឹងជួយសម្រួលបន្ថែមការតភ្ជាប់ប្រទាក់ក្រឡាផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ដើម្បីពង្រឹងសក្ដានុពលទីផ្សារ ការប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ចសង្គម។
ដើម្បីជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម បើតាមលោក ស៊ុន ចាន់ថុល រដ្ឋាភិបាលកម្ពុជាក៏បានពិភាក្សាជាមួយភាគីវៀតណាម ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញបាវិតទៅផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ខណៈក្រុមបច្ចេកទេសប្រទេសទាំងពីរកំពុងសិក្សាកំណត់ទីតាំងតភ្ជាប់គ្នា៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


