ព័ត៌មានអន្ដរជាតិ
តើ ណាតូ អាចប្រើមាត្រា៥បានទេ បើកងទ័ពខ្លួន ត្រូវរុស្ស៊ី បាញ់នៅអ៊ុយក្រែន?
ជុំវិញរឿងរ៉ាវកងទ័ពរបស់ប្រទេសជាសមាជិកអង្គការណាតូ ឈរជើងក្នុងប្រទេសអ៊ុយក្រែន បានចោទជាសំណួរថាតើ ប្រសិនបើភាគីរុស្ស៊ី បាញ់លើពួកគេមែន តើណាតូនឹងយកមាត្រារបស់ខ្លួនមកប្រើដែរឬអត់នោះ, ពេលនេះ ក្រុមអ្នកជំនាញសភាអាល្លឺម៉ង់ បានចេញមុខបញ្ជាក់ថា ពិតអាចមិនអាចប្រើបានឡើយ។

តាមរបាយការណ៍ដែលមើលឃើញដោយ សារព័ត៌មាន DPA កាលពីថ្ងៃសុក្រទី២៩ខែមីនា, មាត្រា៥នៃសន្ធិសញ្ញាណាតូ ដែលបញ្ជាក់ពីគោលនយោបាយឆ្លើយតបផ្នែកយោធារួមរបស់ប្លុកនេះ គឺមិនអាចប្រើបានឡើយ ប្រសិនបើកងទ័ពរបស់សមាជិកខ្លួនដែលដាក់ពង្រាយនៅអ៊ុយក្រែន ត្រូវបានរុស្ស៊ីវាយប្រហារមែន។
ក្រុមអ្នកជំនាញបានសរសេរថា, ដោយឆ្លុះបញ្ចាំងពីគោលការណ៍ការពារសមូហភាពរបស់សមាជិកណាតូទាំង៣១, មាត្រា៥ចែងថា ការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងសមាជិកមួយឬច្រើន នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើសមាជិកទាំងអស់។ ប៉ុន្តែប្រសិនបើកងទ័ពនៃរដ្ឋសមាជិកណាតូ ចូលរួមក្នុងការការពារ ដើម្បីគាំទ្រប្រទេសមួយនៅក្នុងជម្លោះកំពុងផ្ទុះ ហើយត្រូវបានវាយប្រហារដោយភាគីម្ខាងទៀត ក្នុងតំបន់ជម្លោះ បានន័យថា នេះមិនមែនជាករណីនៃសន្ធិសញ្ញា ណាតូ មាត្រា៥នោះទេ។

តើហេតុអ្វី? ចម្លើយគឺ មាត្រា៥នៃសន្ធិសញ្ញាណាតូ អាចកើតឡើងបានលុះត្រាតែប្រទេសជាសមាជិកនៃប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ ត្រូវរងការវាយប្រហារដោយផ្ទាល់លើទឹកដីរបស់ពួកគេ។
លើសពីនេះ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ការដាក់ពង្រាយកងទ័ពជើងគោកពីសមាជិកណាតូមួយ ទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនបណ្តាលឲ្យអង្គការទាំងមូល ចូលរួមក្នុងជម្លោះដោយស្វ័យប្រវត្តិឡើយ ពោលគឺពាក់ព័ន្ធតែប្រទេសដែលបញ្ជូនទ័ពទៅនោះប៉ុណ្ណោះ។

ការជជែកវែកញែកនេះ កើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីខែមុនថា លោកមិនបដិសេធលទ្ធភាព នៃការបញ្ជូនទ័ពពីប្រទេសណាតូទៅ អ៊ុយក្រែនឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ នឹងចាត់ទុកកងទ័ពលោកខាងលិចនៅអ៊ុយក្រែន ថាជា “អ្នកឈ្លានពាន” ហើយនឹងមានការឆ្លើយតបសមស្រប៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


