ព័ត៌មានអន្ដរជាតិ
បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខព្រឹត្តិការណ៍កីឡាអូឡាំពិក
ប្រទេសបារាំងបានស្នើសុំប្រទេសចំនួន ៤៦ ឲ្យជួយផ្ដល់មន្ត្រីប៉ូលិសជាង ២,០០០ នាក់ដើម្បីជួយធានាដល់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសនៅរដូវក្តៅនេះ ខណៈមានការព្រួយបារម្ភពីការវាយប្រហារភេរវកម្មដែលអាចកើតមាន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី៣០ ខែមីនានេះ ។

ក្រសួងមហាផ្ទៃបានរាំងបានស្នើសុំជំនួយកងកម្លាំងសន្តិសុខបរទេសជិត ២,១៨៥ នាក់ដើម្បីពង្រឹងសន្តិសុសម្រាប់ការធ្វើជាម្ខាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនាខែកក្កដាខាងមុខ ខណៈដែលសន្តិសុខគឺជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់អ្នករៀបចំកម្មវិធីនៅក្នុងទីក្រុងមួយដែលត្រូវបានវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមអ្នកជ្រុលនិយមឥស្លាម ស្របពេលដែលព្រឹត្តិការណ៍នេះ រំពឹងនឹងមានអ្នកទស្សនារហូតដល់ ១៥ លាននាក់ ។

ឆ្លើយតបនឹងសំណើរនេះរដ្ឋមន្ត្រីការពារជាតិប៉ូឡូញបាននិយាយថាប្រទេសរបស់លោកនឹងបញ្ជូនទាហានទៅទីក្រុងប៉ារីស។ គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធប៉ូឡូញនឹងរួមបញ្ចូលទាហានបង្វឹកសត្វឆ្កែ ដើម្បីរុករកសកម្មភាពដែលទាក់ទងនឹងគ្រឿងផ្ទុះ ។
ប្រទេសបារាំងបានបញ្ជូនកងអាវុធហត្ថរបស់ខ្លួនចំនួន ២០០ នាក់ទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងឆ្នាំ ២០២២ ហើយក៏បានស្វាគមន៍មន្ត្រីចំនួន ១៦០ នាក់មកពីកងកម្លាំងសន្តិសុខអឺរ៉ុបផ្សេងទៀតសម្រាប់ការប្រកួតកីឡាបាល់ឱបពិភពលោកដែលបារាំងធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានបង្កើនជំហរប្រុងប្រយ័ត្នផ្នែកសន្តិសុខដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សកាលពីពេលថ្មីៗនេះនៅសាលប្រគំតន្ត្រីក្នុងប្រទេសរុស្ស៊ី និងមានការអះអាងទទួលខុសត្រូវពីសំណាក់ក្រុមរដ្ឋឥស្លាម ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


