ព័ត៌មានជាតិ
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង
សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យសួរសុខទុកស្ថានភាពជំងឺរបស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ សាស្ដ្រាចារ្យរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដយ៉ាងពន់ពេកពីស្ថានភាព នៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ សាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវថវិកាមួយចំនួនជូនដល់អ្នកជំងឺដែលរងគ្រោះក្នុងករណីខាងលើនេះ និងអ្នកជំងឺផ្សេងទៀត ដែលសម្រាកនៅបន្ទប់ជាមួយគ្នានេះផងដែរ។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្ដ្រី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលខេត្ត តាមដានពីស្ថានភាព នៃគ្រោះថ្នាក់នេះជាប់ជានិច្ច ដោយបានចាត់ឱ្យក្រុមការងារត្រៀមជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្ដទុកដាក់ ២៤ម៉ោង លើ ២៤ម៉ោង និងរាយការណ៍លម្អិតពីស្ថានភាពជំងឺរបស់ជនរងគ្រោះ ដើម្បីឈ្វេងយល់ពីអ្វីដែលត្រូវជួយជាបន្ដបន្ទាប់ ក្នុងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋដែលរងគ្រោះថ្នាក់ទាំងនេះ។

គួរបញ្ជាក់ថា ករណីឧបទ្ទវហេតុរថភ្លើង បុកជាមួយរថយន្ដក្រុង កើតឡើងនៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឱ្យមនុស្ស ៤៦ នាក់រងរបួសធ្ងន់ស្រាល។

បច្ចុប្បន្នជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែកជនរងគ្រោះ ដែលរងរបួសស្រាល ២៨នាក់ ផ្សេងទៀត កំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


