ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចេញឆ្លើយតប ក្រោយ រុស្ស៊ី ទារឲ្យប្រគល់ប្រមុខទីភ្នាក់ងារសន្តិសុខជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម
រុស្ស៊ីកំពុងទាមទារឲ្យអ៊ុយក្រែនប្រគល់មនុស្សទាំងប៉ុន្មានដែលមានជាប់ទាក់ទិននឹងការវាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី ក្នុងនោះរួមមានទាំងប្រធានទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន (SBU) ផងដែរ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ។

ទោះយ៉ាងណា ភ្លាមៗនោះទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) ក៏បានចេញមកទាត់ចោលចំពោះការទាមទាររបស់រុស្ស៊ី ដោយចាត់ទុកថាជារឿងឥតបានការ ហើយថែមទាំងបោះពាក្យសម្ដីទៀតថា ក្រសួងការបរទេសរុស្ស៊ីភ្លេចខ្លួនហើយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅវិញទេដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅនៃដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានរ៉ាយរ៉ាប់ពីរឿងហេតុជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី រាប់ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ការបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីអ្នកជាតិនិយមរុស្ស៊ីដ៏មានឈ្មោះបោះសំឡេងម្នាក់ រួមទាំងអ្នកសរសេរប្លុកយោធា ក៏ដូចជាឧប្បត្តិហេតុបណ្ដាលឲ្យអ្នកនិពន្ធម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរជាដើម ហើយយោងតាមការស៊ើបអង្កេតលើឫសគល់ទាំងនេះបានសបញ្ជាក់ថា អ៊ុយក្រែនមានដានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏សាហាវឃោរឃៅទាំងនោះ ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ទៀតថា “ភាគីរុស្ស៊ីទាមទារឲ្យរដ្ឋាភិបាលទីក្រុងកៀវបញ្ឈប់ជាបន្ទាន់នូវរាល់កិច្ចគាំទ្រសម្រាប់សកម្មភាពភេរវកម្ម ធ្វើបត្យាប័នអ្នកដែលមានទោសកំហុស និងផ្តល់សំណងដល់ជនរងគ្រោះសម្រាប់ថ្លៃខូចខាត ហើយរាល់ការរំលោភបំពានរបស់អ៊ុយក្រែនលើកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាប្រឆាំងភេរវករ នឹងនាំឲ្យអ៊ុយក្រែនដើរខុសផ្លូវនៃច្បាប់អន្តរជាតិ” ។
គួរបញ្ជាក់ថា ក្នុងចំណោមបញ្ជីរាយនាមអ្នកដែលរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនធ្វើបត្យាប័ននោះ រួមមានប្រធានទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) លោក Vasyl Maliuk បន្ទាប់ពីលោកទទួលស្គាល់ថា ទីភ្នាក់ងាររបស់លោកគឺនៅពីក្រោយខ្នងនៃការវាយប្រហារលើស្ពានតភ្ជាប់តំបន់គ្រីមៀទៅកាន់ទឹកដីរុស្ស៊ី ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមនៅអ៊ុយក្រែនមក ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


