ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អរគុណ ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដែលផ្តល់ កិច្ចសហការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអរគុណចំពោះ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលផ្តល់កិច្ចសហការកន្លងមក ក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។

ការអរគុណនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ នេះ។
ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ និងភ្ញៀវកិត្តិយសដែលជាតំណាងក្រសួង ស្ថាប័ន អង្គភាពទូទាំងប្រទេស បានមកជួបជុំគ្នាក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា សន្និបាតថ្ងៃនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមុខងារសាធារណៈ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ធ្វើការពិនិត្យ និងវាយតម្លៃលើការងារកន្លងមក កំណត់បញ្ហាប្រឈម និងពិភាក្សាស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ និងលើកទិសដៅការងារបន្តក្នុងក្របខ័ណ្ឌ នៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងកែលម្អរដ្ឋបាលសាធារណៈ។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តដ៏មោះមុត ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈជូនរាជរដ្ឋាភិបាល។

ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់កិច្ចសហការកន្លងមក ក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ជាមួយនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈទាំងអស់ នឹងប្រើប្រាស់ឱកាសក្នុងសន្និបាតថ្ងៃនេះ ឲ្យអស់លទ្ធភាព ដោយលើកនូវបញ្ហាប្រឈមឲ្យបានចំៗ និងពិភាក្សាផ្លាស់ប្ដូរយោបល់ឲ្យបានផុសផុលទៅតាមប្រធានបទដែលបានកំណត់ ដើម្បីជាមូលដ្ឋានសម្រាប់ការកំណត់ទិសដៅយុទ្ធសាស្ត្រ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


