ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ ក្រសួង បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនជាង ៦ ម៉ឺន ៦ ពាន់នាក់ នៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ៦ មេសា ថា វឌ្ឍនភាព នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ ក្រសួង បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ៦៦ ៨៩១ នាក់ ក្នុងនោះ ស្រី ២៣ ៦៨៨ នាក់។

លោក កត្តា អ៊ន បានបន្តថា ការបណ្ដុះបណ្ដាលនេះរាប់ទាំងកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ ១ លាន ៥ សែននាក់ និងកម្មវិធីបណ្ដុះបណ្ដាលទូទៅ ក្នុងនោះមានកម្រិតបរិញ្ញាបត្របច្ចេកទេស សរុបចំនួន ២៤ ០០៩ នាក់ (ស្រី ៨ ៤០៨ នាក់) សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សរុប ១៦ ១៨៣ នាក់ (ស្រី ៤ ៤០៦ នាក់) សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៣ (C3) សរុប ១ ៤០៨ នាក់ ស្រី ៣៤២ នាក់ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ (C3) សរុប ២ ៦២៤ នាក់ ស្រី ៧៦១ នាក់ និងហ្វឹកហ្វឺនកូនជាង សរុប ៦ ៤០៣ នាក់ (ស្រី ៤ ៥៥១ នាក់)។
លោក កត្តា អ៊ន បានបន្តទៀតថា ចំណែកកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ ១ លាន ៥ សែននាក់ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មានអ្នកចុះឈ្មោះចូលរៀនសរុបចំនួន ២៩ ៥៧៨ នាក់ (ស្រី ១០ ៤៣២ នាក់) និងបានបើកវគ្គសិក្សា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានអ្នកសិក្សាសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) សរុប ១៦ ២៦៤ នាក់ ស្រី ៥ ២២០ នាក់ សិក្សាលើវិស័យសំណង់, អគ្គិសនី និងថាមពល , អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា , សេវាកម្ម, បរិក្ខារត្រជាក់ និងកម្តៅ, ទេសចរណ៍, និងកសិកម្ម និងកសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


