កីឡា
វិសាខាប៉ះភ្នំពេញក្រោនដើម្បីបោះជំហានទៅការពារជើងឯកពានរង្វាន់សម្ដេចតេជោ
ក្រុមបាលទាត់វិសាខា ត្រូវធ្វើដំណើរទៅជួប ភ្នំពេញក្រោន នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកឱកាស ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិលើកទី១៧ ដែលខ្លួនជាអ្នកការពារជើងឯកឆ្នាំចាស់។

កាលពីជើងទី១ ថ្ងៃទី៦ ខែមីនា នៅកីឡដ្ឋានព្រីនស៍ វិសាខា បានត្រឹមស្មើ ២-២ ជាមួយក្រុមភ្នំពេញក្រោនដែលជាពេលមានបញ្ហាពាក់ព័ន្ធនឹងការកាត់សេចក្ដីរបស់ក្រុមអាជ្ញាកណ្ដាលនៅទីលានរហូតធ្វើឲ្យប្រកាសដកខ្លួនចេញពីគ្រប់ការប្រកួត។ យ៉ាងណា កាលពីចុងខែមីនា ពួកគេបានសម្រេចវិលត្រឡប់ចូលទីលានប្រកួតវិញ។
ប៉ុន្មានប្រកួតចុងក្រោយ វិសាខា ធ្វើមិនសូវបានល្អទេ ជាពិសេសការប្រកួតក្នុងលីគបាល់ទះកំពូលកម្ពុជា។ ពួកគេបានចាញ់ ព្រះខ័នរាជស្វាយរៀង ៣-០, ចាញ់ក្រសួងការពារជាតិ ០-២ ប៉ុន្តែចុងក្រោយបំផុត ឈ្នះអង្គរថាយហ្គឺរ ១-០។

ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចតេជោ៣សម័យកាលជាប់គ្នា វិសខាត្រូវធ្វើការធ្ងន់នៅពេលជួបម្ចាស់ផ្ទះភ្នំពេញក្រោនដែលជាក្រុមខ្លាំងនៅកីឡដ្ឋាន ស្មាត អរអេសអិន។
ប្រវត្តិជួបគ្នា៥លើកចុងក្រោយរបស់ក្រុមទាំង២៖
-វិសខា ១-២ ភ្នំពេញក្រោន (ខេមបូឌានស៊ុបភើខាប់ ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៣)
-វិសាខា ០-១ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣)
-វិសាខា ១-៣ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣)
-វិសាខា ១-៣ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤)
-វិសាខា ២-២ ភ្នំពេញក្រោន (ពានរង្វាន់សម្ដេចតេជោ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤)

តាមស្ថិតិជួបគ្នា៥លើកចុងក្រោយ វិសាខា រកមិនបានជ័យជម្នះពីភ្នំពេញក្រោនឡើយ។ សម្រាប់ការប្រកួតជើងទី២ នាថ្ងៃទី១០ ខែមេសោ លោក មាស ចាន់ណា គ្រូបង្វឹកវិសាខា ត្រូវស្វែងរកយុទ្ធសាស្រ្ដថ្មី បន្ថែមទៀដើម្បីយកឈ្នះក្រុមភ្នំពេញក្រោន។
កាលវិភាគប្រកួតជើងទី២ ពានរង្វាន់សម្ដេច តេជោ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី១០ ខែមេសា
-ព្រះខ័នរាជស្វាយរៀង vs បឹងកេត (ជើងទី១ បឹងកេត ១-៣ ព្រះខ័នស្វាយរៀងស្វាយរៀង)
-ភ្នំពេញក្រោន vs វិសាខា (ជើងទី១ វិសាខា ២-២ ភ្នំពេញក្រោន)
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


