Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ប្រឈមបទចោទប្រកាន់ប្រល័យពូជសាសន៍ជុំវិញការលក់អាវុធឲ្យ អ៊ីស្រាអែល

បានផុស

នៅ

អាល្លឺម៉ង់​ត្រូវ​ប្រទេសនីការ៉ាហ្គា​​ចោទ​ប្រកាន់​ថា​បាន​បំពាន​អនុសញ្ញា​ប្រល័យ​ពូជសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដោយ​សារតែការ​បញ្ជូនអាវុធទៅ​ឲ្យ​អ៊ីស្រាអែល និង​បញ្ឈប់​ការផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​ជំនួយ​របស់​អង្គការសហប្រជាជាតិ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី​៩ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនីការ៉ាហ្គា បានស្នើឲ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ឈប់ការលក់អាវុធរបស់អាឡឺម៉ង់ទៅឲ្យអ៊ីស្រាអែល ខណៈទីក្រុងប៊ែរឡាំងបដិសេធការអះអាងនេះ ហើយនឹងបង្ហាញមេធាវីការពារក្តីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃអង្គារនេះ ។

ទន្ទឹមនោះ ប្រទេសនីការ៉ាហ្គាថែមទាំងបាននិយាយទៀតថា ការលក់អាវុធរបស់ប្រទេសអាឡឺម៉ង់ទៅឲ្យអ៊ីស្រាអែលសរុបមានចំនួន ៣២៦,៥ លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើង ១០ ដង បើធៀបនឹងឆ្នាំ ២០២២ ដែលនេះជាព័ស្តុតាងថ្មីមួយទៀតនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម ។

គួរបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចចំនួន ១៥ ដែលបានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ជុំវិញការចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល ។

យោងតាមឯកសារដែលបានប្តឹងទៅតុលាការ ICJ នីការ៉ាហ្គាចង់ឲ្យតុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាទីក្រុងប៊ែរឡាំងបញ្ឈប់ការលក់អាវុធ និងបន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ ដែលជាស្ថាប័នអន្តរជាតិមួយក្នុងចំណោមស្ថាប័នអន្តរជាតិមួយចំនួនដែលនៅតែប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម