កីឡា
អ្នកគាំទ្រចូលទស្សនា ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត ល្ងាចនេះមានឱកាសឈ្នះរង្វាន់ម៉ូតូ
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និង បឹងកេត ម៉ោង៦ល្ងាចនេះ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២០២៤ មានរង្វាន់ម៉ូតូ១គ្រឿង និងអាវយឹត១០រង្វាន់សម្រាប់អ្នកគាំទ្រ។

ការប្រកួតជើងទី២នេះ ព្រះខ័នរាជស្វាយរៀងកាន់តែកក់ក្ដៅ ដោយសារការប្រកួតក្នុងទឹកដីខ្លួនឯង និងបន្ទាប់ពីជើងទី១ ពួកគេទទួលបានជ័យជម្នះ ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រះខ័នរាជស្វាយរៀងសម្លឹងឃើញឱកាសឈ្នះពានរង្វាន់ធំ២ក្នុងមួយរដូវកាល ខណៈនៅលីគកំពូលកម្ពុជា ពួកគេកំពុងឈានមុខក្នុងតារាងពិន្ទុ។

ប្រវត្ថិជួបគ្នា៥លើកចុងក្រោយរបស់ក្រុមទាំង២៖
-បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង (ពានរង្វាន់សម្ដេចតេជោ)
-ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត (លីគកំពូលកម្ពុជា)
-បឹងកេត ១-៣ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)
-ព្រះខ័នរាជស្វាយរៀង ២-១ បឹងកេត (លីគកំពូលកម្ពុជា)
-បឹងកេត ២-១ ព្រះខ័នរាជស្វាយរៀង (លីគកំពូលកម្ពុជា)

មើលស្ថិតិ៥លើកចុងក្រោយរបស់ក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀងធ្វើបានល្អជាង។ ការប្រកួតរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ អនុញ្ញាតឲ្យប្រើកីឡាករបរទេស ដូច្នេះអាវុធសំខាន់របស់ព្រះខ័នរាជស្វាយរៀង ដែលជាម៉ាសុីនរកគ្រាប់បាល់ Marcus Haber រួមដៃគ្នាជាមួយគ្នាកីឡាករ Nick Taylor និង Gabriel Silva គឺពិតជាគ្រោះថ្នាក់សម្រាប់បឹងកេត។

រដូវកាលនេះ បឹងកេត បានអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជាហើយ ប៉ុន្តែពួកគេបានកក់កៅអីក្នុងតំបន់ Top 4 ដើម្បីប្រកួតក្នុងជុំទី៤។ ការប្រកួតល្ងាចនេះ បឹងកេតត្រួវធ្វើការធ្ងន់មែនទែនដើម្បីរកគ្រាប់បាល់ឲ្យបានច្រើនសម្រាប់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
កាន់តែពិសេសទៀត សម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្រចូលទស្សនានឹងមានឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រង្វាន់មានម៉ូតូ១គ្រឿង និងអាវយឺតព្រះខ័នរាជស្វាយរៀងរដូវកាលនេះ១០រង្វាន់។

កម្មវិធីប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី១០ ខែមេសា
-ព្រះខ័នរាជស្វាយរៀង vs បឹងកេត (ជើងទី១ បឹងកេត ១-៣ ព្រះខ័នស្វាយរៀងស្វាយរៀង)
-ភ្នំពេញក្រោន vs វិសាខា (ជើងទី១ វិសាខា ២-២ ភ្នំពេញក្រោន)

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


