ព័ត៌មានអន្ដរជាតិ
អាមេរិក និងជប៉ុន លាតត្រដាងផែនការមេជាច្រើន រួមទាំងមហិច្ឆតាចុះចតនៅឋានព្រះច័ន្ទ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida កាលពីថ្ងៃពុធ បានលាតត្រដាងផែនការមេសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងគម្រោងផ្សេងទៀតរាប់ចាប់ពីមីស៊ីលរហូតដល់មហិច្ឆតានៃការចុះចតនៅឋានព្រះច័ន្ទ ដើម្បីពង្រឹងសម្ព័ន្ធភាពប្រឆាំងចិន និងរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Kishida អស់រយៈពេលប្រហែល ២ ម៉ោងនៅឯសេតវិមានដែលផ្ដោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសកម្មភាពរបស់ចិន, លោក Biden បានលើកឡើងថា “នេះគឺជាការធ្វើបច្ចុប្បន្នភាពយោធាដ៏ល្អប្រសើរ និងសំខាន់បំផុតនៅក្នុងសម្ព័ន្ធភាពរបស់យើង ចាប់តាំងពីត្រូវបានបង្កើតឡើងមក” ។
ចំណែកលោក Kishida ក៏បានបញ្ជាក់ផងដែរថា “រាល់ការចិញ្ចឹមចិត្តជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដោយការប្រើកម្លាំង ឬការបង្ខិតបង្ខំគឺពិតជាមិនអាចទទួលយកបាននោះទេ ទោះនៅទីកន្លែងណាក៏ដោយ ហើយអាមេរិក និងជប៉ុននឹងបន្តឆ្លើយតបចំពោះសកម្មភាពបែបនេះ រួមទាំងបញ្ហាប្រឈមពីប្រទេសចិនផងដែរ” ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងប្រទេសជប៉ុនផងដែរនោះ បាននឹងកំពុងពង្រឹងកម្លាំងយោធារបស់ពួកគេ ដើម្បីប្រឆាំងនឹងការសម្លុតគំរាមកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ជាពិសេសគឺបញ្ឈប់រាល់ការប៉ុនប៉ងណាមួយដើម្បីដណ្តើមយកកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន ។
គួរបញ្ជាក់ថា កិច្ចប្រជុំរវាងលោក Biden និងលោក Kishida នៅសេតវិមាននាពេលនេះគឺឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងថែមមួយកម្រិតទៀតរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងចំពោះសហរដ្ឋអាមេរិកតែម្ដង ខណៈមេដឹកនាំទាំងពីរក៏ពិភាក្សាពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល-ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជារឿងរ៉ាវនៅកូរ៉េខាងជើង និងចំណុចក្ដៅផ្សេងទៀតរបស់ពិភពលោកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល បញ្ជាក់ពេលវេលាដែល អ៊ីរ៉ង់ នឹងឲ្យខ្លួនភ្លក់រសជាតិវាយប្រហារ សងសឹក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


