ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត រំភើបពេលទទួលបានគំនូរ ខេមរៈ ស្រី ពៅ ក្រោយស្វែងរកទិញគំនូរលោក ស៊ីន ស៊ីសាមុត
កាលពីថ្មីៗនេះតារាចម្រៀងលោក ខេមរ: សិរីមន្តរៈ បានប្រកាសតាមបណ្តាញសង្គមដើម្បីស្វែងរកទិញគំនូរលោក ស៊ីន ស៊ីសាមុត ពីបុរសម្នាក់ដែលបានដាក់លក់យកលុយទៅព្យាបាលជំងឺម្តាយ។ ក្រោយការប្រកាសនេះបានប៉ុន្មានថ្ងៃបុរសរូបនោះក៏បានមកជួបលោក ខេមរៈ សិរីមន្ត ដោយភ្ជាប់ជាមួយគំនូររូបប្អូនស្រីជាទីស្រឡាញ់គឺ ខេមរៈ ស្រីពៅ ខណៈគំនូរលោក ស៊ីន ស៊ីសាមុត ត្រូវបានគេទិញបាត់ទៅហើយ។

ដោយក្តីរំភើបបន្ទាប់ ពីទទួលបានគំនូររូបប្អូនស្រីជាទីស្រឡាញ់គឺកញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់បុរសរូបនោះផងដែរដើម្បីយកទៅមើលជំងឺម្តាយ។ លោក ខេមរៈ សិរីមន្ត បានលើកឡើងថា «ដំបូងខ្ញុំថាចង់ជួយទិញគំនូររបស់បងប្រុសដើម្បីឲ្យបងមានថវិកាខ្លះព្យាបាលអ៊ុំស្រី តែគំនូរនោះត្រូវបានគេទិញបាត់ហើយ»។
លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា «បងបានយកគំនូររូបប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ «ខេមរៈ ស្រីពៅ» មកជូនខ្ញុំដោយមិនគិតថ្លៃ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ខ្ញុំសូមអរគុណច្រើនបង ខ្ញុំបានជូនថវិកាគាត់ ១០០០០០០រៀល សម្រាប់ធ្វើសាហ៊ុយ និងសម្រាប់ព្យាបាលអ៊ុំស្រីខ្លះ ខ្ញុំសូមជូនពរអ៊ុំស្រីឆាប់បានជាសះស្បើយ និងសូមជូនពរបងទទួលបានជោគជ័យនៅក្នុងជីវិតព្រោះបងពិតជាមានទឹកចិត្តកតញ្ញូចំពោះអ្នកម្តាយខ្លាំងណាស់បុណ្យនឹងជួយបង»។

សូមបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះលោក ខេមរៈ សិរីមន្ត បានប្រកាសនៅលើបណ្តាញសង្គមដូច្នេះថា «ឃើញហើយមានអារម្មណ៍ថាម្តាយគេម្តាយយើងតើបងប្អូនស្គាល់លេខលោកពូទេ ខ្ញុំបាទចង់ជួយទិញរូបគំនូររបស់គាត់ដើម្បីឲ្យគាត់បានប្រាក់ខ្លះមើលជំងឺម្តាយរបស់គាត់ ម្តាយគេម្តាយ យើងជូនពរលោកអ៊ុំឆាប់ជាសះស្បើយ»។ ប៉ុន្តែយ៉ាងណាមិញគំនូរ លោក ស៊ីន ស៊ីសាមុត ដែលលោក សិរីមន្ត ប្រកាសរកទិញគឺត្រូវបានគេទិញបាត់ទៅហើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


