Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិ អាមេរិក ចំនួន ២ ដែលលក់អាវុធឲ្យ តៃវ៉ាន់

បានផុស

នៅ

ប្រទេសចិនបានដាក់​ទណ្ឌកម្ម​ហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន ២ មិនឲ្យចូលប្រទេស និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេជាការឆ្លើយតបទៅនឹងការលក់អាវុធទៅឲ្យតៃវ៉ាន់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមេសា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិបានចាត់វិធានការដាក់ទណ្ឌកម្ម ប្រឆាំង​នឹងក្រុមហ៊ុន General Atomics Aeronautical Systems ដែល​ផលិតយន្តហោះគ្មាន​មនុស្ស​បើក និង​ក្រុមហ៊ុន​ផលិត​រថយន្ត​យោធា General Dynamics Land Systems ដែល​ជា​អង្គភាព​របស់ក្រុមហ៊ុន General Dynamics ។

ប្រទេសចិនបានលើកឡើងថា “ការលក់អាវុធឲ្យតៃវ៉ាន់គឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ខ្លួន និង បំផ្លាញអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមទាំងបីរបស់សហរដ្ឋអាមេរិក និងចិន” ។

ក្នុងការដាក់ទណ្ឌកម្មនេះដែរ ចិនបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងពីរនៅក្នុងប្រទេសចិន និងបានហាមឃាត់នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនមិនជាន់ទឹកដីប្រទេសចិនផងដែរ ខណៈក្រុមហ៊ុនទាំងពីរមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសចិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិអាមេរិក Northrop Grumman និងក្រុមហ៊ុន Lockheed Martin សម្រាប់ការផ្តល់អាវុធដល់តៃវ៉ាន់ ស្របពេលជាមួយគ្នានេះចិនក៏កំពុងធ្វើសមយុទ្ធជាហូរហែជុំវិញកោះនេះដើម្បីដាក់សម្ពាធឲ្យទីក្រុងតៃប៉ិទទួលយកការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីតៃវ៉ាន់ក៏ដោយ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម